Ford Adventure លើក​ទី ១០ ត្រៀម​ដំណើរ​ឆ្ពោះ​ទៅ​លេង​បុរីរាម ប្រទេស​ថៃ

  • 2016-11-28 05:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​​ប្រចាំ​ឆ្នាំ​ FORD Adventure ជា​លើក​ទី ១០ នឹង​ចាប់ផ្ដើម​ថ្ងៃ​ទី ៨ ដល់ ១១ ​ខែ​ធ្នូ​​ ដើម្បី​​ឆ្ពោះ​ទៅ​កម្សាន្ត​​ខេត្ត​បុរីរាម​ប្រទេស​ថៃ។

លោក សេង វឹឹង(រូបពាក់អាវខៀវ)

លោក សេង វឹង ​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន RMA Cambodia ​មាន​ប្រសាសន៍​ថា Ford Adventure ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី ១០ គិត​ចាប់​​ពី​ការ​រៀបចំលើក​ដំបូង​ពី​ឆ្នាំ ២០០៧។

ដំណើរ​កម្សាន្ត Ford Adventure ​ឆ្នាំ​នេះ ​​នឹង​នាំ​អ្នក​ចូលរួម​ធ្វើ​ដំណើរ​​កម្សាន្ត​តាម​ក្បួន​រថយន្ត​​ទៅ​​ខេត្ត​ឧត្តរមានជ័យ​ និង​បន្ត​ឆ្ពោះ​ទៅ​តំបន់​ទេសចរណ៍គោលដៅ​ខេត្ត​បុរីរាម​នៃ​ប្រទេស​ថៃ។

លោក​ថា អ្នក​ចូលរួម​ក្រៅ​ពី​អាច​កម្សាន្ត​សប្បាយ​ អាច​ទស្សនា​ទេសភាព ​ព្រៃ​ភ្នំ​នៅ​តាម​ដង​ផ្លូវ ក្នុង​ខេត្ត​សុរិន រួម​ជាមួយ​បទពិសោធន៍ បោះ​ជំរំ​លើ​វាល​ស្មៅ និង​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​សំបូរ​បែប​ខេត្ត​បុរីរាម និង​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត ក៏​មាន​ការ​ចូលរួម​ចែក​អំណោយ​សម្រាប់​ពលរដ្ឋ​តាម​មូលដ្ឋាន​​ផង​ដែរ។

ដំណើរ​កម្សាន្ត Ford Adventure បាន​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ ២០០៧ និង​បន្ត​​ធ្វើ​ជា​រៀងរាល់ឆ្នាំ​តាម​គោលដៅ​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង​។ ឆ្នាំ ២០០៧ បាន​​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​មណ្ឌល​គិរី ឆ្នាំ ២០០៨ ទៅ​កាន់​ខេត្ត​រតនគិរី ឆ្នាំ ២០០៩ ទៅ​កាន់​ខេត្ត​បៃលិន ឆ្នាំ ២០១០, ២០១១ ទៅ​​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ ឆ្នាំ​ ២០១២ ទៅ​កាន់​ខេត្ត​មណ្ឌលគិរី ២០១៣ ទៅ​កាន់​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ ឆ្នាំ ២០១៤ ទៅ​កាន់​ខេត្ត​ត្រាត​ប្រទេស​ថៃ ឆ្នាំ ២០១៥ ទៅ​កាន់​ខេត្ត​ចន្ថាបុរី ប្រទេស​ថៃ និង​លើក​ទី ១០ ទៅ​ខេត្ត​បុរីរាម​ប្រទេស​ថៃ៕

អត្ថបទ៖ រក្សា