NISSAN បង្ហាញ​គំរូ​រថយន្ត​ភីកអាប់​អនាគត ប្រើ​សង្គ្រោះ​មនុស្ស​ពេល​កើត​អាសន្ន

  • 2016-12-02 01:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាន​ដាក់​បង្ហាញ​នៅ​បែក​អឺរ៉ុប​ប៉ុន្មាន​ខែ​កន្លង​ទៅ រថយន្ត​គំរូ Nissan Navara EnGuard Concept បាន​ដាក់​បង្អួត​រាង​សង្ហា​នៅ Motor Expo ប្រទេស​ថៃ។

Nissan Navara EnGuard Concept ជា​ប្រភេទ​រថយន្ត​ភីកអាប់​ទំនើប ប្រើ​សម្រាប់​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ពេល​មាន​ហេតុការណ៍​អាសន្ន​ណាមួយ​កើត​ឡើង នៅ​តាម​តំបន់​ដាច់​ស្រយាល។

ផ្នែក​ខាង​ក្រោយ​រថយន្ត​គំរូ​ទំនើប​នេះ បំពាក់​ដោយ​បច្ចេកវិទ្យា​អាគុយ EV ដែល​ធ្លាប់​បំពាក់​លើ​ឡាន​អគ្គិសនី NISSAN LEAF និង​ប្រភេទ e-NV 200។

ម៉ូឌុល (Module) ទាំង ៧ នីមួយៗ នៃ​អាគុយ​ស៊េរី (Battery Pack) ខាង​ក្រោយ អាច​ផ្ដល់​ថាមពល​អគ្គិសនី​ដល់​ទៅ ២ គីឡូវ៉ាត់ ល្មម​សម្រាប់​ការ​ប្រើប្រាស់​លើ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ពេល​ជួយ​សង្គ្រោះ។

ក្រៅ​ពី​អាគុយ​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី នៅ​មាន​ដ្រូន DJI Phantom 4 សម្រាប់​ប្រើប្រាស់​ថត​ស្ថានការណ៍​នៅ​តំបន់​ត្រូវ​ជួយ​សង្គ្រោះ​ដាច់​ស្រយាល​បាន​យ៉ាង​ច្បាស់ និង​ឧបករណ៍​បន្ទាប់បន្សំ​ផ្សេងៗ​ផ្ទុក​នៅ​ខាង​ក្រោយ​រថយន្ត។

អាគុយ​ពិសេស​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ខាង​ក្រោយ​ឡាន​នេះ បម្លែង​ថាមពល​ពី​ម៉ាស៊ីន​ម៉ាស៊ូត​រថយន្ត​ប្រភេទ Turbo ភ្លោះ​ទំហំ 2.3 លីត្រ កម្លាំង​ម៉ាស៊ីន​ប្រមាណ ១៨៧ សេះ ទៅ​ជា​ថាមពល​អគ្គិសនី​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​សង្គ្រោះ៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី