Djokovic ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក ក្រោយធ្លាក់មកលេខ២ពិភពលោក
- 2016-12-07 04:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Djokovic ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក ក្រោយធ្លាក់មកលេខ២ពិភពលោក
ចន្លោះមិនឃើញ
អតីតតារាវាយកូនបាល់លេខ១ពិភពលោក Novak Djokovic បានប្រកាសជាផ្លូវការកាលពីយប់មិញថា រវាងខ្លួននិងគ្រូបង្វឹកផ្ទាល់ខ្លួន Boris Becker បានដើរដល់ផ្លូវបំបែកហើយ។
កីឡាករសញ្ជាតិស៊ែប ដែលធ្លាក់មកចំណាត់ថ្នាក់លេខ២ពិភពលោកក្នុងតារាង ATP TOUR RANKING បានចំណាយពេលហ្វឹកហាត់ ជាមួយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រយៈពេល៣ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៣មក ហើយបានឈ្នះពាន Grand Slam ធំចំនួន៦។
Djokovic បាននិយាយថា៖ "គោលដៅរវាងពួកយើងទាំង២ គឺបានសម្រេចជោគជ័យសព្វគ្រប់ហើយ។ ខ្ញុំពិតជាអរគុណដល់រូបគាត់សម្រាប់ការសហការ ស្មារតីជាក្រុម និងការលះបង់ទាំងអស់កន្លងមក”។ កត់សម្គាល់ឃើញថាអ្នកវាយកូនបាល់វ័យ២៩ឆ្នាំរូបនេះ សម្រេចចិត្តប្ដូរគ្រូបង្វឹក តែប៉ុន្មានខែប៉ុណ្ណោះក្រោយតំណែងលេខ១ពិភពលោករបស់គេធ្លាក់ទៅលើ Andy Murray មកពីចក្រភពអង់គ្លេស៕