Ford Adventure ២០១៦ ធ្វើ​ដំណើរ​ដល់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ និង អភិរក្ស​ដំរី សុរិន្ទ ប្រទេស​ថៃ

  • 2016-12-13 02:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន RMA ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ Ford មក​កាន់​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ត​ជូន​អតិថិជន​របស់​ខ្លួន​ដោយ​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ មាន​រយៈពេល​ ៣យប់ ៤ថ្ងៃ ក្នុង​ចំណោម​ដំណើរ​កម្សាន្ត​នេះ RMA បាន​ទៅ​ដល់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ និង អភិរក្ស​ដំរី ស្ថិត​នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ។

ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ជាង​៥០០ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា គឺជា​ទឹក​ដី​សម្បូរ​សត្វដំរី។ នៅ​ក្នុង​មជ្ឈមណ្ឌល​គជ​សិក្សា​ ខេត្ត​សុរិន្ទ​មាន​ដំរី​ប្រមាណ​ជា ២០០ ក្បាល ដែល​គេ​យក​មក​បង្ហាត់​ និង សម្ដែង​នៅ​ក្នុង​រឿង​បុរាណ​របស់​ថៃ​ជាច្រើន​ហូរហែ​ជាបន្តបន្ទាប់​ ហើយ​ហ្វូង​ដំរី​ដែល​នៅ​ត្រាច់ចរ​នៅ​តាម​ផ្លូវ​នានា ក្នុង​ក្រុង​បាង​កក​ក្ដី ភាគច្រើន​ គឺជា​ដំរី ដែល​នៅ​ខេត្ត​សុរិន្ទ​នេះ​ឯង។

សូមចុចទស្សនា​វិដេអូ​ខាង​ក្រោម​នេះ

លោក ម៉ែន ឃុន អតិថិជន​ Ford រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូលរួម​ដំណើរ​កម្សាន្ត FORD Adventure ២០១៦ បាន​និយាយ​ថា "ខ្ញុំទិញ​រថយន្ត​Ford មិន​ស្ដាយ​លុយ​ទេ ក្រៅ​ពី​រថយន្ត​មាន​គុណភាព ហើយ​ក្រុមហ៊ុន​មួយ​នេះ​តែ​ងតែ​បង្កើត​កម្មវិធី​ថ្មីៗ ទាក់ចិត្ត​អតិថិជន និង ណែនាំ​អំពី​វិធី​បើកបរ​ប្រកបដោយ​ភាព​ច្បាស់លាស់​ផងដែរ"។

នេះ​ជា​ដំណើរ​កម្សាន្ត​​ប្រចាំ​ឆ្នាំ​ FORD Adventure លើក​ទី ១០ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៦។ ដំណើរ​កម្សាន្ត Ford Adventure បាន​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ ២០០៧ និង​បន្ត​​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាម​គោលដៅ​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង​។

១. ឆ្នាំ ២០០៧ បាន​​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​មណ្ឌល​គិរី

២. ឆ្នាំ ២០០៨ ទៅ​កាន់​ខេត្ត​រតនគិរី

៣. ឆ្នាំ ២០០៩ ទៅ​កាន់​ខេត្ត​ប៉ៃលិន

៤. ឆ្នាំ ២០១០ ទៅ​​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ

៥. ២០១១ ទៅ​​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ

៦. ឆ្នាំ​ ២០១២ ទៅ​កាន់​ខេត្ត​មណ្ឌលគិរី

៧. ២០១៣ ទៅ​កាន់​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ

៨. ឆ្នាំ ២០១៤ ទៅ​កាន់​ខេត្ត​ត្រាត​ប្រទេស​ថៃ

៩. ឆ្នាំ ២០១៥ ទៅ​កាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ

១០. ឆ្នាំ ២០១៦ ទៅ​ខេត្ត​សុរិន្ទ និង បុរី​រាម​ប្រទេស​ថៃ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី