កាន់​សម្ភារៈ​ទំនើបៗ សុទ្ធ​តែ​ឡូយ​មែន​ទេ?

  • 2016-12-14 08:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​​ប្រើ​​​សំភារៈ​ទំនើប​មើល​​​ទៅ​​​ឡូយ​ ត្រូវ​យុវវ័យ​​​ជា​ច្រើនចោទ​​​សួរ​​​គ្នា​​​មិន​​​ដាច់​​​ពី​​​មាត់​​​។ ­​ម្នាក់​ថា​​​ ឡូយ​​​ ដូច​​​ពាក្យ​​​គេ​​​ប្រើ​​​​​​ជា​​​ភាសា​​​អង់គ្លេស​​​ថា​​​ look cool តែ​​​​​​ម្នាក់​​​ទៀត​​​ថា អត់​​​មាន​​​អី​​​ឡូយ​​​ផង​​​ គ្រាន់​​​តែ​​​ប្រើ របស់​​​ថ្លៃ​​ និង​ទំនើប​​​ប៉ុណ្ណឹង។

ការ​​​ដែល​​​​កាន់​​និង ប្រើ ​iPhone, iPad, Mac ឬ​ស៊េរី​Galaxy ត្រូវ​​​ ឧត្តម​​​ អាជីវ​​​ករ​​​លក់​​​ផ្កា​​​ក្នុង​​​​​​​​ហាង​​​ផ្កា ឈុន លីណា​​​នៅ​​​ម្ដុំ​​​ព្រែក​​​ហូរ​​​ ថា​​​ cool រឺ​​​​ឡូយ​​​​ដែរ។

ឧត្តម​​​បាន​​​ប្រាប់​​​ថា​​​ វា​​​ពិត​​​ហើយ​​​ ដែល​​​អ្នក​​​ប្រើ​​​ប្រាស់​​​របស់​​​ថ្លៃ​​​ៗ​​​​​​មើល​​​ទៅ​​​ឡូយ​​​នោះ​​​ ព្រោះ​​​អី ដូច​​​ជា​​​ឧទាហរណ៍​​​ថា អ្នក​កាន់ iPhone ​អាច​​ upload​​​​ រូប​​ទៅ​​​​ Facebook បាន ​​​ហើយ​អាច​​​កែ​​​រូប​​​​ក្នុង​​​ទូរសព្ទ​បាន​​​ទៀត។ ​​​​​បើ​​​និយាយ​​​ទៅ​​​ ពេល​​​ប្រើ​​​ប្រាស់​​​របស់​​​ហ្នឹង​​​ វា​​​មើល​​​ទៅ​​​ទាន់​​​សម័យ​​​តែ​​​ម្ដង។

ត្រង់​​​ចំនុច​​​នេះ​​​ដែរ សុពណ៌​​​ និសិត្ស​នៅ​​​សាកល​​​វិទ្យា​​​ល័យ​​​ភូមិន្ទ​​​ភ្នំ​​​ពេញ​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា​​​ អត់​​​មាន​​​អី​​​ឡូយ​​​ផង។ ពេល​​​ឃើញ​​​គេ​​​ប្រើ​​​សំ​​​ភារៈ​​​ទំនើប ដូច​​​ជា​​​មាន​​​អារម្មណ៍​​​ធម្មតា​​​ ព្រោះ ​នោះ​​​វា​​​គ្រាន់​​​តែ​ជា​​​សំភារៈ​​​ ដូច្នេះ​​​ដូច​​​មិន​​​មាន​​​អី​​​ត្រូវ​​​ការ​​​ចាំ​​​បាច់​​​អី​​​ប៉ុន្មាន​​​ទេ។

ឧត្តម​​បាន​​​បន្ត​​​ទៀត​​​ថា​​​ ការ​​​ប្រើ​​​ប្រាស់​​​សំភារៈ​​​ថ្លៃ​​​ៗ​​​ និង ទំនើប​​​ឡូយ​​​នោះ​​​គឺ​​​មក​​​ពី​​​ សំភារៈ​​​ទាំង​​​អស់​​​នោះ​​​វា​​​ផ្ដល់​​​ប្រយោជន៍​​​ ហើយ​​​ពេល​​​ដែល​​​​​​លោក​​​កាន់​​ជាប់​ដៃ​ នោះ​​មនុស្ស​​​ជា​​​ច្រើន​​​នឹង​​សម្លឹង​មើល​​​លោក ​ក្នុង​ក្រសែភ្នែក​ថា​​ជា​​​មនុស្ស​​​ឡូយ​​​ និង​​​ទាន់​​​សម័យ​ថ្មី។

បើ​​​តាម​​​ សាស្រ្តាចារ្យ​​​ចិត្ត​​​វិទ្យា ឈួន ត្រាយ ​​​នៅ​​​សាកល​​​វិទ្យា​​​ល័យ​​​ភូមិន្ទ​​​ភ្នំ​​​ពេញ​​​​​​បាន​​​មាន​​​ប្រសាសន៍​ថា​​​ ការ​​​ប្រើ​​​ប្រាស់​​​របស់​​​ទំនើប​​​មិន​​​មែន​​​សុទ​​​តែ​​​ឡូយ​​​នោះ​​​ទេ​​​ប៉ុន្តែ​ត្រូវ​​​មើល​​​​​​ថា​​​តើ​​​ អ្នក​​​ប្រើ​​​ប្រាស់​​​នោះ​ប្រើ​សម​តម្លៃ​ឬ​អត់។

លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា​​​ ពេ​​ល​​​ខ្លះ​​​អ្នក​​​ប្រើ​ចេះ​​​តែ​​​ប្រើ​​​ មិន​​​ប្រើ​​​ក្នុង​​​ន័យ​​​មួយ​​​ដែល​​​មាន​​​ប្រយោជន៍​​​  ព្រោះ​​​​​​អ្នក​​​ដែល​​​ផលិត​​​មក បំណង​​​របស់​​​គេ​​​ គឺ​​​​​ចង់​​​បំពេញ​​​តំរូវ​​​ការ​​​របស់​​​អ្នក​​​ប្រើ​​​ប្រាស់​​។

សាស្រ្តាចារ្យ​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា​​​ ការ​​​ជ្រើម​ជ្រួល​​ប្រើ​​​សំភារៈ​​​ទាំង​​​អស់​​​នោះ​​​ គឺ​​​មក​​​ពី​​​មនុស្ស​​​ចាស់​​​មិន​​​ចេះ​​​អប់រំ​ក្មេងៗ ចេះតែ​​​បណ្ដែត​​​បណ្ដោយ​​​ ​ប្រើ​​​បាន​​​​​ម៉ាសេរី ហួស​​​ពី​​​មុខ​​​ងារ​​​​​​ដូច​​​ជា​​​ Laptop ​ វា​ល្អ​បើ​ប្រើ​សំរាប់​​​សិក្សា​​​តែ​​​បើ​​​ប្រើ​​​សំរាប់​​​ការឥត​ប្រយោជន៍​នោះ​វា​ពិត​ជា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​លក្ខណៈ​សម្បត្តិ​របស់​ផលិតផល​ទំនើប​នោះ​ទេ។

ចុះ​មិត្តយុវវ័យ​វិញ យល់​យ៉ាង​ម៉េច​ដែរ?

អត្ថបទ៖ រស្មី