Klopp នៅ​តែ​ដាក់ Mignolet ជា​អ្នក​ចាំ​ទី​​ដៃ​ទី​មួយ​ពេល​ប៉ះ Everton

  • 2016-12-17 02:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Simon Mignolet នឹង​បន្ត​លេង​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី​មួយ​សម្រាប់​ Liverpool ពេល​​ប៉ះ​ Everton ក្នុង​ជំនួប​ Merseyside Derby យប់​ថ្ងៃ​ច័ន្ទ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ចាត់​ការ​ទូទៅ លោក Jurgen Klopp។

Mignolet និង Karius

កាល​ពី​ដើម​រដូវ​កាល អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រកាស​ថា Loris Karius គឺ​ជា​អ្នក​ចាំទី​ដៃ​ទី​មួយ​ ហើយ Mignolet ចាំ​ជា​ដៃ​ទី​ពីរ​ តែ​យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​បង្ក​កំហុស​ធ្វើ​ឲ្យ​ Liverpool លេង​ចាញ់​ Bournemouth ៤-៣ និង​ស្មើ​ West Ham ២-២ Karius ពេល​នេះ​ត្រូវ​ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង។

Klopp និយាយ​ក្រោយ​ការ​សម្រេច​ចិត្ត​ថា​៖ "ខ្ញុំ​មិន​ចង់​ប្ដូរ​កីឡាករ​រៀងរាល់​សប្ដាហ៍​ទេ​ ព្រោះ​វា​មិន​មែន​គោល​ដៅ​របស់​យើង។ Simon លេង​បាន​យ៉ាង​ល្អ​នៅ​ប្រកួត​ប៉ះ Middlesbrough ដូច្នេះ​គេ​នឹង​នៅ​តែ​ជា​ជម្រើស​ដំបូង​”។ Liverpool បច្ចុប្បន្ន​កំពុង​ឈរ​លេង​២​ក្នុង​តារាង Premier League ក្រោយ​១៦​ប្រកួត​ មាន​៣៤​ពិន្ទុ​ តាម​ពី​ក្រោយ​លេខ​១​ Chelsea ចំនួន​ ៦ពិន្ទុ៕

លោក Jurgen Klopp

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម