Jung Yong-hwa ក្រុមCNBLUE ដើរ​តួ​ក្នុង​រឿង​កំប្លែង​ចិន​សម្រាប់​ឆ្នាំ​២០១៧

  • 2016-12-20 02:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯក​ប្រុស​ក្នុង​រឿង​ភាគ​កូរ៉េ​ដ៏​ល្បី​រឿង “Heartstrings” Jung Yong-hwa នឹង​មាន​ចំណែក​ដើរ​តួ​ក្នុង​ខ្សែភាពយន្ត​ចិន​បែប​កំប្លែង​ "Emperors Cook up a Storm” ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី២៨​ខែ​មករា​ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​សម្ដី​របស់​ផលិតកម្ម Emperor Motion Pictures ។

ក្នុង​សាច់​រឿង "Emperors Cook up a Storm” Jung Yong-hwa សមាជិក​ក្រុម CNBLUE ដើរ​តួ​ជា​មេ​ចុងភៅ​មក​ពី​អាហារដ្ឋាន​លំដាប់​ផ្កាយ "Michelin” ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​ជាមួយ​នឹង​ចុងភៅ​លាក់មុខ​​សម្ដែង​ដោយ Nicholas Tse ។

សូម​ទស្សនា Trailer ​រឿង "Emperors Cook up a Storm” ខាង​ក្រោម​នេះ។

ប្រែ​សម្រួល៖ សីលា