Sanchez ថា​មិន​ស្គាល់​នរណា​គេ​ជា Gundogan

  • 2016-12-26 03:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បាន​សារភាព​ថា​ខ្លួន​ពិត​ជា​មិន​ស្គាល់​ថា​នរណា​​ជា​ Ilkay Gundogan នោះ​ទេ។

Bravo និង Sanchez

ការ​ភ្ញាក់​ផ្អើល​ខាង​លើ​កើត​ឡើង​បន្ទាប់​ពី កីឡាករ​ទាំង​អស់​របស់ Manchester City បាន​នាំ​គ្នា​ពាក់​អាវ​​មាន​ឈ្មោះ Ilkay Gundogan ក្នុង​ការ​ប្រកួត​យក​ឈ្នះ​ Arsenal កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ជូន​ពរ​ឲ្យ​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ឆាប់​ជា​ពី​របួស​រយៈ​ពេល​វែង។

នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​មួយ​ Sanchez បាន​ឆ្លើយ​ឆ្លង​ជា​មួយ​មិត្ត​រួម​ជាតិ​ឈីលី​គឺ Claudio Bravo ដែល​លេង​ឲ្យ​ Man City ថា​ តើ​មាន​អ្វី​កើត​ឡើង​មុន​ការ​ប្រកួត​ ហើយ​ គេ​គឺ​ជា​នរណា? Bravo បាន​តប​ថា​គឺ​កីឡាករ​ Man City ឈ្មោះ​ Gundogan បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ។

ខ្សែ​ប្រយុទ្ធ​ Arsenal បាន​សួរ​ដូច្នេះ៖ "តើ​នោះ​ជា​នរណា? នរណា​ពាក់​លេខ​៨ តើ​គេ​គឺ​ជា​កីឡាករ​យុវជន?”។ Bravo៖ "Gundogan គេ​គឺ​ជា​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់”៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី