មនុស្ស​រាប់​ពាន់​នាក់​សម្រុក​ដើរ​លេង​ស្ទះ​ផ្លូវ​រាប់ម៉ោង​ ​ថ្ងៃ​បុណ្យ​ណូអែល

  • 2016-12-26 03:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​ពាន់​នាក់​ ចម្រុះ​គ្រប់​វ័យ​បាន​សម្រុក​ទៅ​ដើរ​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ ឆ្នាំ​២០១៦​នេះ​ក្នុង​រាជធានី​ភ្នំពេញ​ ធ្វើ​អោយ​មាន​ការ​កកស្ទះ​រាប់​ម៉ោង​នៅ​តំបន់​សំខាន់ៗ ដូចជា​កោះ​ពេជ្រ ក្រោយ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ជាដើម។ ទោះ​បី​ជា​បុណ្យ Christmas ឬ​បុណ្យ​ណូអែល​មិន​មែន​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​រាប់​ពាន់​អ្នក​ហាក់​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ។

ក្រុម​ការងារ​សប្បាយ បាន​ដើរលេង​ផង​និង​ទៅ​ផ្ដិត​យក​ទិដ្ឋភាព ថ្ងៃ​បុណ្យ​ណូអែល​នេះ ឃើញ​មាន​មនុស្ស​ជា​ច្រើន​ចេញ​ដើរលេង​ជា​លក្ខណៈ​គ្រួសារ មិត្ត​ភក្ដិ និង​គូស្នេហ៍​ជា​ច្រើន​ពាន់​នាក់​នៅ​កន្លែង​កម្សាន្ត​ផ្សេងៗ ក្នុង​នោះ​​មាន​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​នៅ​កោះ​ពេជ្រ និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​​។

ដោយសារ​បុណ្យ​ណូអែល​ឆ្នាំ​នេះ ចំ​ថ្ងៃ​អាទិត្យ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ឈប់​សម្រាក​ពី​ការងារ យក​ឱកាស​នេះ​ជួបជុំ​គ្រួសារ មិត្ត​ភក្ដិ និង​មនុស្ស​ពិសេស​របស់​ខ្លួន​ក្នុង​ថ្ងៃ​បុណ្យ​អន្តរជាតិ​មួយ​នេះ​។

ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល ក្នុង​ថ្ងៃ​បុណ្យ​ណូអែល សូម​ទស្សនា​វីដេអូ៖

​​​​

អត្ថបទ៖ ច័ន្ទឬទ្ធិ+រតនា​