កម្រង​​រូបភាព​ស្អាត​ៗមង្គល​ការ​ ដួង ម៉ាណា យប់​មិញ​

  • 2017-01-05 02:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​​នេះ​ពិ​ធី​មង្គល​ការ​របស់​ពិធី​ការិនី​ ដួង ម៉ាណា ត្រូវ​បាន​ធ្វើ​ឡើង​នៅភោជនីយដ្ឋានសេ​វេន​ឡាក់​គី​ប្រាយ​សា​ខា​ទឹក​ថ្លា​ ដែល​ពិធី​នេះ ដួង ម៉ាណា ប្រាប់​ថា​អញ្ជើញ​ភ្ញៀវ​​ប្រ​មាណ​ជា​៤០០​នាក់ ស្មើ៤០​តុ​ ក្នុង​នោះ​មាន​អ្នក​សិល្បៈ​ចូល​រួម​តិច​តួច​បំផុត។​

មិន​តែ​ប៉ុណ្ណោះកូន​ក្រ​មុំ​​ ដួង ម៉ាណា បាន​ប្រាប់​ Sabay ថា​ នា​ង​ និង​ស្វាមី​ បាន​ទទួល​កា​​ដូ​ពី​ប៉ា​ម៉ាក់​ក្មេក​ធម៌​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​១​ អាទិត្យ​។ “ច៎ាស​បង​ពួក​យើង​បាន​ទទួល​កា​ដូ​ជា​សំបុត្រ​យន្ត​ហោះ​ពីរ​សំ​បុត្រ​ពី​ប៉ា​ម៉ាក់​(ប៉ា​ម៉ាក់​ក្មេក​ធម៌​)​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​១​សប្តាហ៍ ខ្ញុំ​សុំ​លាក់​សិន​(​ប្រទេស​ទៅ​ក្រេប​ទឹក​ឃ្មុំ​)​​​​ចាំ​មើល​បង្ហោះ​តាម​ហ្វេស​ប៊ុក​ ហើយ​ពួក​ខ្ញុំ​ទាំង​ពីរ​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី៦​ ខែ​មក​រា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​" ។ ដួង ម៉ាណា ថ្លែង​។

ដួង ម៉ាណា បន្ត​ថា នៅ​ក្នុង​ពិ​ធីមង្គល​ការ​នេះ​ប៉ា​ម៉ាក់​ក្មេក​ធម៌​របស់​នាង​ជា​ក៏​មាន​ចំណែក​ជួយ​ស្វាមី​របស់​នាង​ផង​ដែរ​។ ស្វា​មី​របស់​នាង​បាន​ស្គាល់​ប៉ា​ម៉ាក់​ក្មេក​ ដែល​មាន​​ដើម​កំណើត​ជា​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ និងមាន​សញ្ជាតិ​​អាមេរិក​ មាន​រយៈ​ពេល​យូរ​ឆ្នាំ​ហើយ​តាំង​ពី​នៅ​រៀន​បរិញ្ញា​បត្រ​​ រហូត​មក​ដល់​ពេល​នេះ​ស្វាមី​​នាង ​មាន​ការ​ងារ​ដ៏​ល្អ​មួយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ច្បាប់​។

តោះ​ទៅ​ទស្ស​នា​​ទិដ្ឋ​ភាពស្អាតៗក្នុង​ពិធី​មង្គល​ការ​​ ដួង ម៉ាណា យប់​មិញទាំង​អស់​គ្នា៖​​​

អត្ថបទ៖ ឆុង ស៊ីណាន