ទម្លាយមូលហេតុពិតពីក្រោយព័ត៌មានស្លាប់របស់តួឯកស្រី PunPun
- 2017-01-05 05:04:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយមូលហេតុពិតពីក្រោយព័ត៌មានស្លាប់របស់តួឯកស្រី PunPun
ចន្លោះមិនឃើញ
បន្ទាប់ពីផ្អាកចាក់ផ្សាយអស់ជាច្រើនសប្ដាហ៍ ភាពយន្តភាគ "I Hate You I Love You” ដែលចូលរួមសម្ដែងដោយតារាស្រី Punpun Suthatta និងតារាយុវវ័យល្បីៗជាច្រើនទៀត នឹងចាក់ផ្សាយភាគទី៤ ដែលជាភាគបន្តនៅថ្ងៃទី៧ មករា ខាងមុខ។ មុនការបញ្ចាំងបន្តនេះដែរ ប៉ុស្តិ៍ GMM ក៏បានទម្លាយមូលហេតុដែលនាំឲ្យតួឯកស្រី Nana (សម្ដែងដោយ Punpun) ត្រូវស្លាប់ក្នុងរថយន្ត ដែលជាចម្ងល់របស់ទស្សនិកជនជាយូរមកហើយ។
ទំព័រ Facebook ផ្លូវការរបស់រឿងភាគនេះបានបង្ហោះវីដេអូខ្លី រួមជាមួយសារដែលមានខ្លឹមសារថា៖ "នៅវេលាម៉ោង ៦ព្រឹក សមត្ថកិច្ចបានរកឃើញនារីម្នាក់ឈ្មោះ Nana អាយុ២០ឆ្នាំ ស្លាប់នៅក្នុងរថយន្តពាក់ស្លាកលេខ 3กฬ 2425។ តាមការប្រមូលភស្តុតាង និងការធ្វើកោសល្យវិច័យ គេបានរកឃើញថា សាកសពបានស្លាប់ប្រមាណពីរម៉ោងមុន។ តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ការស្លាប់នេះទំនងជាការសម្លាប់ខ្លួន ដោយគេបានរកឃើញសារចុងក្រោយក្នុងទូរសព្ទដៃនារីរងគ្រោះដែលផ្ញើទៅមិត្តប្រុសក្នុងលក្ខណៈមានបញ្ហាស្នេហា រួមជាមួយថ្នាំងងុយគេងផុតកំណត់ជាច្រើនក្នុងកាបូបដៃ"។ ទស្សនាវីដេអូ៖
ទោះយ៉ាងណា ដោយសារវីដេអូខ្លីដែលដកស្រង់ពីភាពយន្តភាគនោះមានលក្ខណៈជាព័ត៌មាន ក៏ធ្វើឲ្យមានការយល់ច្រឡំខ្លះថានេះជាព័ត៌មានពិតអំពីការស្លាប់របស់ Punpun ទៅវិញ។
គួរបញ្ជាក់ថា "I Hate You I Love You” មានការចូលរួមសម្ដែងពីតារាយុវវ័យល្បីដែលធ្លាប់លេចមុខក្នុងរឿងភាគ "Hormones” ដូចជា Punpun Suthatta , Fon Sananthachat , Sky Wongrawee Nateeton, Oabnithi និងតួប្រុសរឿង "Diary Tootsies” JJ Kritsanapoom ៕