មើល​ផង​ស្ដាប់​ផង ម៉ាណា និង​ស្វាមី សារភាព​ពី​គ្នា​ទៅ​វិញ​ទៅ​មក

  • 2017-01-07 04:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី​ទូរទស្សន៍​អប្សរា ទើប​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់ ឈ្មោះ មុទ ចាន់ដាវីទ កាល​ពី​ដើម​សប្ដាហ៍​នេះ។ ក្នុង​ពិធី​កាត់​ផ្លែ​ឈើ​នា​គ្រា​នោះ គូ​ស្វាមី ភរិយា មួយ​គូ​នេះ បាន​សារភាព​ពី​ការ​កួច​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក ក្រោយ​ការ​ជជីក​សួរ​ពី​ពិធីករ ពិធីការិនី អ៊ុន សិទ្ធា និង វីតវីត។

ក្រោយ​ស្រឡាញ់​ស្គាល់​ចិត្ត​គ្នា ម៉ាណា និង​លោក ដាវីទ ប្រមាណ​ជា​ជាង ២​ឆ្នាំ ពួក​គេ​បាន​ក្រាប​ផ្ទឹម​ទទួល​ផ្កា​ស្លា​ជ័យ​កាល​ពី​ថ្ងៃ​ទី ០៤ មករា ដើម​ឆ្នាំ ២០១៧​នេះ។

តោះ...ទស្សនា​ពួក​គេ​ក្នុង​ពិធី​កាត់​ផ្លែ​ឈើ​ទាំង​អស់​គ្នា...!

អត្ថបទ៖ ទារិកា