Man City ​សម្លឹង​រក​អ្នក​ចាំ​ទី​ថ្មី​ ពេល​ទី​ផ្សារ​បើក​នៅ​រដូវ​ក្ដៅ​

  • 2017-01-17 02:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola កំពុង​​រក​អ្នក​ចាំទី​ថ្មី​សម្រាប់​ Manchester City ពេល​ទីផ្សារ​បើក​នា​រដូវ​ក្ដៅ​ (នៅ​អង់គ្លេស​ពី​ចន្លោះ​ថ្ងៃ​ទី ១កក្កដា​ ដល់​១​កញ្ញា​) ខាង​មុខ​ ដោយសារ​កុងត្រា​អ្នក​ចាំ​ទី​ដៃ​ទី​២ Willy Caballero អស់​សុពលភាព។

Claudio Bravo

អ្នក​ចាំទី​ថ្មី​​មិន​មែន​សម្រាប់​ជំនួស​ Caballero តែ​មួយ​ទេ តែ​ក៏​អាច​ជំនួស Claudio Bravo ផង​ដែរ​មូលហេតុ​ព្រោះ​កីឡាករ​សញ្ជាតិ​ឈីលី​ធ្លាក់​ចុះ​ទម្រង់​លេង​ខ្លាំង​ចាប់​តាំង​ពី​ផ្ទេរ​មក​កាន់​ទឹកដី Etihad។

Caballero បាន​ផ្ទេរ​ពី Malaga មក City កាល​ពី​ឆ្នាំ​២០១៤ ហើយ​តែង​លេង​ជា​ជម្រើស​ទី​២​តាំង​ពី​ជំនាន់​លោក Manuel Pellegrini មក​ម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ​រូប​គេ​ធ្លាប់​ជួយ​ក្រុម​ ឈ្នះ​ពាន​ Capital One Cup កាល​ពី​រដូវ​កាល​មុន​ដោយ​ចាប់​បាល់​ប៉េណាល់ទី​របស់ Liverpool ៣​គ្រាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

Caballero

​ Man City នៅ​មាន​ Joe Hart ម្នាក់​ទៀត​ដែល​ត្រូវ​ Torino ខ្ចី​ជើង​តែ​ Hart ទំនង​ជា​មិន​ត្រឡប់​មកវិញ​ទេ​ដោយសារ​មិន​អាច​សម្រប​ខ្លួន​ និង​មាន​ទំនាក់ទំនង​មិន​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន