តារា​អន្តរជាតិ​​ណា​ខ្លះ​ ធ្លាប់​ថត​​នៅ​មុខ​អង្គរវត្ត​បង្ហាញ​ទៅ​ពិភពលោក?

  • 2017-01-17 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គរវត្ត​ជា​ប្រាសាទ​ដែល​មនុស្ស​ផង​ទាំង​ឡាយ​ក្នុង​ពិភព​លោក​ប្រាថ្នា​មក​ទស្សនា ដោយ​សារ​​តែ​ភាព​អស្ចារ្យ​នៃ​​​ចម្លាក់​​ក្បាច់​ក្បូរ​បង្កប់​អត្ថន័យ​ជា និង​មាន​លក្ខណៈ​ពិសេស​ច្រើន​ទៀត។ ដោយ​សារ​តែ​បែប​នោះ​ហើយ កន្លង​មក ​ក៏​មាន​តារា​ល្បី​ៗ​ជុំវិញ​ពិភពលោក​មក​ទស្សនា​ប្រាសាទ​​ដ៏​អស្ចារ្យ​នេះ​ ព្រម​ទាំង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​​​ជា​ច្រើន​ផង​ដែរ។ ឥលូវ​មក​​មើល​តារា​ល្បី​៥​ដួង​ខាង​ក្រោម​ ដែល​បាន​បង្ហាញ​ស្នាម​ញញឹម​រីករាយ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត៖

១.Elvin Ng

តារា​សិង្ហបុរី​ Elvin Ng មក​ដល់​ដី​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​ថត​រឿង "ដំរី​មរកត"។ ​

២.David Beckham

អតីត​កីឡាករ​បាល់​ទាត់​ក្រុម​  Manchester United និង​ធ្លាប់​ជា​ម៉ូដែល​ថត​ម៉ាក​ខោ​ទ្រនាប់ David Beckham មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ស្ងាត់​ៗ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ។

៣.Sean Jindachot

តារា​សម្ដែង​ថៃ​ម្នាក់​ទៀត​គឺ ​Sean Jindachotបាន​មក​លេង​ប្រាសាទ​អង្គរវត្ត​កាល​ពី​ខែ មេសា​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ឆ្នាំ​មុន។

៤. Ornapha Krisadee

​តារា​សម្ដែង​​និង​ពិធីការិនី​ប្រចាំ​ទូរទស្សន៍​លេខ​៣​ថៃ Ornapha Krisadee បាន​មក​ដល់​ទឹកដី​សៀមរាប​កាល​ពី​ខែ​ មករា​ ឆ្នាំ ២០១៥។ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត​តារា​វ័យ​៦១​ឆ្នាំ​​​ក៏​បាន​ទៅ​ប្រាសាទ​ធំ​ផ្សេង​ទៀត​ដូច​ជា តា​ព្រហ្ម, បន្ទាយ​ស្រី ជា​ដើម។  

៥.​ Michelle Obama

ត្បិត​តែ​មិនមែន​ជា​តារា​តែ​ភរិយា​របស់​លោក Obama រូប​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​។ Michelle Obama ធ្លាប់​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​២០១៤ ពេល​ដែល​អ្នក​ស្រី​មក​ទស្សនកិច្ច​​ក្នុង​ប្រទេស​កម្ពុជា។

ប្រការ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​តួ​ប្រុស​រឿង Titanic លោក លេអូណាដូ ឌីកា​ព្រីយ៉ូ បើ​ទោះ​មិន​ទាន់​ដែល​បាន​មក​ទស្សនាសម្បត្តិបេតិកភណ្ឌ​ដ៏​ល្បី​មួយ​នេះ​របស់​មនុស្ស​ជាតិ តែ​លោក​ក៏​បាន​ឆ្លើយ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​សហរដ្ឋ​អាមេរិក​ថា ទី​កន្លែង​ល្អ​បំផុតសម្រាប់​ដើរ​កម្សាន្ត​ប្រសិន​បើ​លោក​ជ្រើស​រើស​ទៀត​ផង៕

អត្ថបទ៖ ហេង សុធារិទ្ធិ