Lenovo ចេញ​ Smartphone ថ្មី​ដូច​​ iPhone 6/6 Plus បេះ​បិទ​

  • 2014-11-06 16:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lenovo ចេញ​​ Smartphone ស៊េរី​ថ្មី​​ឈ្មោះ Lenovo S90 មាន​រាងដូច​គ្នា​បេះ​បិទ​ទៅ​នឹង iPhone 6/6 Plus ដែល​ទើប​តែ​ប្រកាស​កាល​ពី​ខែ​កន្លង​ទៅ។

 

S90 ដែល​ទើប​តែ​បាន​ប្រកាស​នេះ​ មាន​រាង​​ដូច​គ្នា​ទៅ​នឹង​ iPhone 6/6 Plus របស់​ Apple ​សឹង​មួយ​រយ​ភាគ​រយ​ លើក​លែង​តែ​សំបក​ខាង​ក្រោយ​ផ្នែក​ខាង​លើ​ប៉ុណ្ណោះ។ Smartphone បង​ប្អូន iPhone 6/6 Plus របស់​ Lenovo ម៉ូដែល​នេះ​​ស្រោប​ដោយ​អាលុយមីញ៉ូម, ​​​កម្រាស់ ៦,៩ម.ម ​ប៉ុន​ iPhone 6 និង​ទម្ងន់ ១២៩ក្រាម។ S90 បំពាក់​ដោយ​អេក្រង់ HD Super AMOLED មាន​ទំហំ ៥អ៊ីញ,​ Resolution 720 x 1280 pixels និង​មាន​ដង់ស៊ីតេ 294 ppi pixel។

 

 

 

 

 

 

 

 

 

 

ចំណែក​ឯ​ Memory វិញ​មាន​ទំហំ 16GB, RAM 1GB, កាមេរ៉ា​ក្រោយ​ទំហំ 13MP, កាមេរ៉ា​មុខ​រហូត​ដល់​ទៅ 8MP, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android KitKat (Version 4.4.4), Chip ប្រភេទ Qualcomm MSM8916 Snapdragon 410, CPU ប្រភេទ Quad-core Cortex-A53 មាន​ល្បឿន1.2 GHz និង​មាន​ថាមពល​ថ្ម 2300 mAh (ថ្ម​ប្រភេទ Li-Ion )។

 

​Lenovo ម៉ូដែល S90 នេះ​ដាក់​ត្រូវ​បាន​លក់​​លើ​ទីផ្សារ​ប្រទេស​ចិន​​ភ្លាម​ៗ​​ក្នុង​តម្លៃ​ ២០០០ យន់ (៣៣០ដុល្លារ)

 

ចុះ​​មិត្ត​ទាំង​អស់​គ្នា​ស្រឡាញ់​ S90 ឬ iPhone 6/6 Plus?

 

អាន៖ Nexus 6 ក៏​ខ្លាំង iPhone 6 Plus ក៏​ឡូយ! ​យក​មួ​យ​ណាអញ្ចឹង?

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត ប្រភព៖ ​​gizmobic

អត្ថបទថ្មី