ដឹង​អត់​ថា អ្នកចាំទី​​ក្រុម​ខ្លាំង​មួយ​ណា​​ សង្គ្រោះ​បាល់​ច្រើន​ជាង​គេ​នៅ​ EPL រដូវ​​កាល​នេះ?

  • 2017-01-18 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់​ការ​ប្រកួត​​ជាង​ពាក់​កណ្តាល​រដូវ​កាល​នៅ​ Premier League កន្លង​មក​នេះ​ ឃើញ​ថា​អ្នកចាំទី​នៅ​ក្រុម​ខ្លាំងៗ​ដូចជា​ Chelsea, Tottenham Hotspur, Liverpool, Arsenal, Manchester City និង​ Manchester United ​​មាន​អ្នក​ខ្លះ​ធ្វើ​បាន​ល្អ រីឯ​ខ្លះ​ក៏​ធ្វើ​​មិន​បាន​ល្អ​ទេ ដោយ​របូត​គ្រាប់​បាល់​ជា​ច្រើន។

David de Gea របស់​ក្រុម​ Man Utd ជាប់​ជា​កំពូល​អ្នកចាំទី​ ពូកែ​សង្គ្រោះ​​បាល់លេខ​១

បើ​តាម​ Sky Sports ​ដែល​ដក​ស្រង់​ទិន្នន័យ​មក​ពី​ World in Motion ​បាន​​​វាយ​តម្លៃ​អ្នកចាំទី​ក្រុម​ខ្លាំងៗ​​ ក្នុង​ការ​ជួយ​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​ មាន​ចំនួន​៧នាក់​ គិត​ជា​ភាគ​រយ​​ដូច​ខាង​ក្រោម៖

១. David de Gea – Manchester United (៧៤%)

២. Thibaut Courtois – Chelsea (៦៧%)

៣. Hugo Lloris – Tottenham Hotspur (៦៤%)

៤. Petr Cech – Arsenal (៦១%)

៥. Loris Karius – Liverpool (៥២%)

៦. Simon Mignolet – Liverpool (៥០%)

៧. Claudio Bravo – Manchester City (២៨%)

Loris Karius (ឆ្វេង) របស់ក្រុម Liverpool ជាប់​លេខ​៥ រីឯ​មិត្ត​រួម​ក្រុម​ Mignolet លេខ៦
Claudio Bravo របស់ក្រុម Man City ទទួល​បាន​ចំណាត់​ថ្នាក់​អន់​ជាង​គេ លេខ៧

អ្នកចាំទី​ Bravo របស់​ក្រុម​ Man City ដែល​អ្នកចាត់ការ​ Pep Guardiola ទិញ​មក​ពី​ Barcelona តម្លៃ​១៧,១​លាន​ផោន​ ដើម​រដូវ​កាល​នេះ​​ ជាប់​ចំណាត់​ថ្នាក់​អន់​ជាង​គេ​បំផុត​ ​បន្ទាប់​ពី​​របូត​គ្រាប់​បាល់​២៣​គ្រាប់ ពី​ការ​ស៊ុត​សរុប​៥៤ជើង ហើយ​អ្នកចាំទី​ជម្រើស​ជាតិ​ឈីលី​រូប​នេះ​ ​កំពុង​រង​សម្ពាធ​ពី​ការ​រិះ​គន់​ខ្លាំង​ បន្ទាប់​ពី​ចាញ់​ Everton ៤-០ ចុង​សប្តាហ៍​កន្លង​ទៅ​ផង​ដែរ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី