អ្នកវាយកូនគោលលេខ២ពិភពលោក McIlroy អវត្តមានពាន Dubai ដោយសាររបួស
- 2017-01-24 02:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវាយកូនគោលលេខ២ពិភពលោក McIlroy អវត្តមានពាន Dubai ដោយសាររបួស
ចន្លោះមិនឃើញ
អ្នកវាយកូនគោលលេខ២ពិភពលោក Rory McIlroy ត្រូវបង្ខំចិត្តមិនចូលរួមប្រកួតពាន Dubai Desert Classic នៅប្រទេសអារ៉ាប់រួមដោយសារមិនទាន់ជាពីរបួសឆ្អឹងជំនី។
កីឡាករសញ្ជាតិអៀរឡង់ខាងជើង បានរងរបួសកាលពីប្រកួតនៅពាន South Africa Open ហើយបានដកខ្លួនចេញពីពាន Abu Dhabi Championship កាលពីសប្ដាហ៍មុនម្ដងរួចមកហើយ នៅពេលស្កេនដឹងពីអាការៈរបួស។
McIlroy អាចចំណាយពេលសម្រាកព្យាបាលរបួសដើម្បីត្រៀមលក្ខណៈប្រកួត Grand Slam ដ៏ធំប្រចាំឆ្នាំ The Masters ធ្វើឡើងនៅខែមេសាខាងមុខ ។ ដោយឡែក អតីតអ្នកវាយកូនគោលលេខ១ពិភពលោក Tiger Woods ដែលអវត្តមានមួយរយៈធំដោយសាររបួសខ្នង បានឲ្យដំណឹងថានឹងចូលរួមប្រកួតពាន Dubai Desert Classic៕