Tiger Woods បារម្ភ​ពី​កាល​វិភាគ​ប្រកួត​ញឹក​ ស្រប​ពេល​ខ្លួន​មិន​ទាន់​ជា​១០០%

  • 2017-01-25 06:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiger Woods បាន​សារភាព​ថា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​របួស​ចាស់​ ​ដោយ​សារ​ត្រូវ​ប្រឈម​មុខ​នឹង​កាល​វិភាគ​ប្រកួត​ដ៏​មមាញឹក​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

Tiger Woods

អ្នក​វាយ​កូន​គោល​វ័យ​៤០​ឆ្នាំ​បាន​​វះ​កាត់​ខ្នង​២​ដង​អំឡុង​ពេល​១៥​ខែ​ធ្វើ​ឲ្យ​រូប​គេ​​អវត្តមាន​ពី​ការ​ប្រកួត​មួយ​រយៈ​ធំ​ ​ទើប​ត្រឡប់​មក​លេង​វិញ​កាល​ពី​ខែ​ធ្នូ។ Woods ត្រូវ​ប្រកួត​ ៤​កម្មវិធី​ផ្សេង​គ្នា​ត្រឹម​រយៈ​ពេល​​៥​សប្ដាហ៍​ប៉ុណ្ណោះ​ ដែល​នេះ​គឺ​ជា​កាល​វិភាគ​ដ៏​ច្រើន​មួយ​សម្រាប់​​លោក។

យ៉ាង​ណា​ក៏​ដោយ​ អតីត​កីឡាករ​លេខ​១​ពិភពលោក​បាន​និយាយ​ថា កម្មវិធី​ប្រកួត​ច្រើន​គឺ​ជា​បញ្ហា​ប៉ុន្តែ​ ខ្លួន​ពេញ​ចិត្ត​នឹង​ទទួល​យក​ដោយ​សារ​សម្រាក​អស់​ពេល​ជា​យូរ​មក​ហើយ។ Tiger Woods នឹង​លេង​កម្មវិធី Farmers Insurance Open នៅ​ថ្ងៃ​ព្រហស្បតិ៍​ រួច​បន្ត​លេង Dubai Desert Classic (២-៥ កុម្ភៈ), Genesis Open (១៦-១៩ កុម្ភៈ​) និង​ចុង​ក្រោយ​គឺ Honda Classicin Palm Beach Gardens (២៣-២៦​កុម្ភៈ)៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី