Schweinsteiger ​ស៊ុត​១ Assists ​១​ ជួយ​ Man Utd ​ឡើង​ជុំ​ទី​៥ FA Cup

  • 2017-01-30 01:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Bastian Schweinsteiger ​​បាន​ជាប់​ជម្រើស​ដំបូង​ ក្នុង​ក្រុម​ Manchester United ​ជា​លើក​ដំបូង​ រយៈពេល​​១​ឆ្នាំ​ ប៉ុន្តែ​អាច​ស៊ុត​ចូល​១​គ្រាប់​ ​និង​ Assist ១​ ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​ ឈ្នះ​ Wigan ​៤-០ ​ឡើង​ជុំ​ទី​៥ ​ពាន​​រង្វាន់​ FA Cup ​យប់​មិញ។

Bastian Schweinsteiger

៤​គ្រាប់​របស់​ Man Utd ​​រក​បាន​ដោយ​ Marouane Fellaini ​នាទី​៤៤, Chris Smalling ​នាទី​៥៧, Henrik Mkhitaryan ​​នាទី​​៧៤ និង Schweinsteiger ​ស៊ុត​គ្រាប់​ទី​៤ ​​នៅ​ចុង​ម៉ោង​នាទី​៨១។

សម្រាប់​ការ​ចាប់​ឆ្នោត​​ជុំ​ទី​៥ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ​ ​ខណៈ​ដែល​ការ​ប្រកួត​ជុំ​ទី​៥ នឹង​ធ្វើ​ឡើង​នៅ​​ចន្លោះ​ថ្ងៃ​ទី​១៧ ​ទៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ខាង​មុខ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី