Ronaldinho ថា​កាល​ជំនាន់​ខ្លួន Barca មាន​ប្រយុទ្ធ៣​ខាង​លើ​ ល្អ​ជាង MSN

  • 2017-02-01 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាល់​ទាត់​នា​ពេល​បច្ចុប្បន្ន​គិត​ថា​ MSN គឺ​ជា​ក្រុម​ប្រយុទ្ធ​៣​ខាង​លើ​ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Barcelona ប៉ុន្តែ​ Ronaldinho មិន​គិត​ដូច្នោះ​ទេ។

MSN

វីរបុរស​សញ្ជាតិ​ប្រេស៊ីល​ ជឿជាក់​ថា​កាល​ពី​ជំនាន់​ខ្លួន​លេង​នៅ Nou Camp គឺ​ Barcelona មាន​ប្រយុទ្ធ​៣​ ខាង​លើ​ល្អ​ជាង​ការ​លេង​រួម​គ្នា​របស់ Lionel Messi, Luis Suarez និង Neymar ទៅ​ទៀត​។ ៣​នាក់​ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Barcelona បើ​តាម​កា​រ​អះអាង​របស់​ Ronaldinho គឺ​​មាន​ខ្លួន​គេ​, Samuel Eto'o និង​ Messi។

"មានក្រុម​ប្រយុទ្ធ​២ ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ របស់​ក្លឹប។ ក្រុម​ទាំង​២ សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា​ តែ​៣​ រូប​ដែល​ល្អ​បំផុត​គឺ​ ខ្ញុំ, Samuel Eto’o និង​ Messi"។ បុរស​វ័យ​ ៣៦​ឆ្នាំ​បាន​ប្រាប់​ ESPN Brasil ដូច្នេះ៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន