ឡើងចុះចំណោតគួរឲ្យស្រៀវ តែ D-MAX អត់បញ្ហា

  • 2017-02-05 03:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំងខាង Off Road ម៉ូដែលថ្មី D-max របស់ Isuzu ស៊េរី ២០១៧ បំពាក់បច្ចេកវិទ្យាថ្មី រក្សាលំនឹង​រថយន្ត​បាន​យ៉ាង​ល្អ​​ដោយគ្មាន​បញ្ហា ទោះបីជាបើកបរ​ក្នុងស្ថានភាព​ផ្លូវចោត​ខ្លាំង រហូត​មុំ ៦៥ដឺក្រេ​ក៏ដោយ។

ការបំពាក់ តិចណូឡូជី 1.9DDi Blue Power មុខងារ រក្សាលំនឹង សុវត្ថិភាពខ្ពស់ សន្សសំចៃប្រេង និង មុខងារសំខាន់ៗផ្សេងទៀត ទៅលើរថយន្ត​មួយ​បាំង​កន្លះ ម៉ាស៊ីនម៉ាស៊ូត ២.៥លីត្រ​នេះ​ពិតជា​បាន​ធ្វើឲ្យ តម្លៃថ្លៃដើម​រីកប៉ោង ដែលជាហេតុឲ្យ​តម្លៃលក់រាយ​លើទីផ្សារ ក្នុងក្រុងភ្លើងពណ៌​បើកប្រកាន់ស្ដាំ​មួយ​នេះ ក៏មានតម្លៃ​ខ្ពស់តាមនោះដែរ។​

ទោះបី​យ៉ាងណាក៏ដោយ ប្រជាប្រិយភាព​របស់​រថយន្ត Pick-up ដែល​មាន​ទាំងលេខ​​អូតូ​ និង​លេខដៃ ៦លេខ D-max Blue Power ម៉ូដែល​នេះ នៅតែ​វ៉ាដាច់ និង​ដាក់សម្ពាធ យ៉ាង​ខ្លាំង​ដល់​បណ្ដា​រថយន្ត Pick-up ស៊េរី​ដទៃ បូករួមទាំង Hilux Vigo ឬ​ Navara ជាដើម។

ត្រកូល D-max ប្រភេទ Pick-up ជិះបែបគ្រួសារ និង​ដឹកទំនិញ​ផង​​នោះ ជា​តួឯក​ដ៏សំខាន់ ដូច​ត្រកូល Galaxy របស់ Samsung ឬ​ Xperia របស់ Sony ដូច្នេះដែរ។

Isuzu កាល ពី២០១៦ ឳប​ក្រសោប​ទីផ្សារ Pick-up ធំបំផុត​នៅថៃ រហូត​ដល់ ទៅ​៣៦% តែ​ឯង ក្នុងចំណោមទីផ្សារ Pick-up សរុបចន្លោះពី ៧០-៨៥%។​

អត្ថបទ៖ ខ្លាឃ្មុំតូច