Pick-up ស៊េរី​ថ្មី​ខ្លាំង​ណាស់​នៅ​ថៃ ២ខេត្ត​មាន​តែ ១សាខា តែ​សន្ទុះ​លក់​សាហាវ

  • 2017-02-09 04:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​រថយន្ត​មួយ​បាំង​កន្លះ​ប្រភេទ Pick-up នៅ​ក្នុង ខេត្ត​២​របស់​ថៃ ដែល​មាន​របាយ​ប្រជាជន​រស់នៅ​ប្រមាណ ១៣-១៤លាន​នាក់ សឹង​ប្រហាក់ប្រហែល​ប្រជាជន​សរុប​នៅ​កម្ពុជា​នោះ D-max ស៊េរី​ទំនើប ០១៧ លក់​ដាច់​ខ្លាំង រហូត​​ជាង ២០០​គ្រឿង​ក្នុង​មួយ​ថ្ងៃ។

ទិន្នន័យ​លក់​ដ៏​ច្រើន​នេះ Isuzu មាន​តំណាង​លក់​តែ​ មួយ​សាខា​​ប៉ុណ្ណោះ សម្រាប់​ចែកចាយ រថយន្ត​Off-Road ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​បើ​ធៀប​នឹង​ម៉ូដែល​Pick-up ផ្សេងៗ។

“យើង​លក់​បាន ២២២គ្រឿង​ក្នុង​មួយ​ថ្ងៃ ជា​រឿង​មួយ​ដែល​អស្ចារ្យ​​បំផុត។ ខ្ញុំ​ជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន ហើយ​មាន​តែ​១សាខា​គត់ ខណៈ​ដែល​ដៃគូ​ប្រកួត​ប្រជែង​យើង​មាន​ទីតាំង​លក់ បួន​ប្រាំ​កន្លែង ក្នុង​ខេត្ត​ ២នេះ”។ ស៊ុភឺមេក ប្រធាន​ផ្នែក​លក់ និង​តំណាង​ចែកចាយ​Isuzu ប្រចាំ​ខេត្ត​ នគររាជសីម៉ា ​និង​ឆៃយ៉ាភូមិ បញ្ជាក់។

ឆៃយ៉ាភូមិ ជា​ខេត្ត​តូច ប្រជាជន​តិច មាន​ប្រមាណ ៣លាន​នាក់ ឯ​នគររាជ​សីម៉ា ឬ​ហៅ​ថា ខូរ៉ាត ជា​ខេត្ត​មាន​សក្ដានុពល​បំផុត ព្រោះ​របាយ​ប្រជាជន​ជាង ១០លាន​នាក់។

Pick-up Isuzu Blue Powerត្រកូល D-MAX ស៊េរី​ចុងក្រោយ ជា​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​ជាង បណ្ដា​Pick-up ដទៃ​ទៀត​នៅ​ថៃ។ បច្ចេកវិទ្យា​ថ្មី​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​លើ​ផ្លូវ​ចំណោត​ខ្លាំង បាន​បំពាក់​លើ​រថយន្ត​នេះ។ ទោះ​ចុះ​ចំណោត ឡើង​ចំណោត ឬ​ផ្អៀង​រថយន្ត​មុំ​ ៤៥ដឺក្រេ​ក៏​ដោយ តិចណូឡូជី Blue Power របស់​D-max អាច​ឡើង​ដោយ​មិន​ចាំ​បាច់​ប្រើ​ហ្គា​ទេ ព្រោះ​មុខងារ​ម៉ាស៊ីន​រុញ​កម្លាំង​ឡើង​ចំណោត ដោយ​ស្វ័យ​ប្រវត្តិ​ជា​ចំណុច​លេចធ្លោ ដែល​អាច​ឲ្យ​ D-max blue power ជាង​រថយន្ត​ដទៃ។

រថយន្ត​ប្រភេទ Pick-up ជា​យានយន្ត​ដែល​ពេញ​និយម​បំផុត​នៅ​ប្រទេស​ថៃ។ ៧០-៨៥% នៃ​រថយន្ត​សរុប​លើ​ទីផ្សារ​គឺ​ជា​ប្រភេទ Pick-up ហើយ ៣៦% នៃ​រថយន្ត​ថ្មី ដែល​ផលិត និង​តម្លើង​នៅ​ប្រទេស​នេះ ជា​ចំណែក​ ត្រកូល D-MAX របស់​Isuzu។ តម្លៃ​រថយន្ត​ថ្មី ចេញ​ពី​រោងចក្រ ចែកចាយ​លើ​ទីផ្សារ​ក្នុង​ស្រុក (ថៃ)​ចាប់​ពី​ខ្ទង់ ១ម៉ឺន ៧ពាន់​ដុល្លារ​ជាង ហើយ​សង្វាក់​ផលិតកម្ម​នៃ​រោងចក្រ​នៅ​ខេត្ត​ឆាក់សឹងសៅ នាំ​ចេញ​ទី​ទីផ្សារ ១១២ ប្រទេស​បូករួម​ទាំង​កម្ពុជា​ផង​នោះ ប្រែប្រួល​តាម​តម្លៃ​ពន្ធ​នាំចូល៕

អត្ថបទ៖ ខ្លាឃ្មុំតូច