«កាហ្វេ​ឡាតេ» រឿង​ភាគ​ខ្មែរល្បី​ថា​គុណភាព​ល្អ​ដាច់​គេនោះ ចេញ Trailer ហើយ

  • 2017-02-13 07:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កាហ្វេឡាតេ» ខ្សែ​ភាព​យន្ត​ថ្មី​បែប Web Drama ដែល​ត្រូវ​អ្នក​ដឹកនាំ​អះអាង​ថា​មាន​គុណភាព​ល្អ​ដាច់​គេនោះ បាន​ចេញ​ Trailer ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ​នេះ លើ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ Prahok TV។

ខ្សែ​ភាព​យន្ត​ថ្មី​បែប Web Drama នេះ មាន​លោក ប៊ឺរី ជា​តួ​ឯក ឈ្មោះ ហ្វីល ខណៈ​សាច់​រឿង​មាន​គ្រប់​រស​ជាតិ​ទាំង​ស្នេហា មិត្តភាព ឌឺដង កំប្លែង ហើយ​ថែម​ទាំង​មាន​ចម្រៀង Original ជា​ច្រើន​បទ​អម​ទៀត​ផង​។ បើ​និយាយ​ពី​ឈុត​ញ៉ែ​ស្រី គឺសាហាវ​ម៉ង ​ញ៉ែ​ឡើងកប់​។ នេះ​បើ​តាម​ការ​ឲ្យ​របស់​លោក Kenny ផលិតករ និង​អ្នក​ដឹកនាំ​រឿង។

រឿង​ដែល​ចំណាយ​ទុន​ជិត ២០ ម៉ឺន​ដុល្លារ​មួយ​នេះ គ្រោង​នឹង​ចេញ​ផ្សាយ​ឲ្យ​មើល​ដោយ Free Free លើ​ផេក​ហ្វេសប៊ុក Prahok TV និង YouTube Channel Prahok TV ដោយ​ភាគ​១ នឹង​ចេញ​ផ្សាយ​ផ្លូវ​ការនៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ខាន​ស្អែក​នេះ។ សាច់​រឿង​លម្អិត​យ៉ាង​ណា Sabay នឹង​ចេញ​ផ្សាយ​ពេល​ក្រោយ។

តែ​ឥឡូវ សូម​មើល Trailer សិន៖

អត្ថបទ៖ វិទូ

អត្ថបទថ្មី