Cellcard កំពុង​ធ្វើ​កម្មវិធី Big Love POP-UP CINEMA ចែក​រង្វាន់​ច្រើន នៅ​កោះ​ពេជ្រ​

  • 2017-02-14 11:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ Valentine នេះ Cellcard ផ្ដល់​ជូន​កាដូ​នៃ​ក្ដី​ស្រឡាញ់​ដ៏​ធំ​បំផុត​សម្រាប់​អ្នក​រាល់​គ្នា គឺ $1 = $250 ព្រម​ទាំង​កំពុង​ធ្វើ​កម្មវិធី Big Love POP-UP CINEMA នៅ​កោះ​ពេជ្រ​ ជិត​សាល​តាំង​ពិព័រណ៍​ផ្ទាល់​តែ​ម្ដង។

Big Love POP-UP CINEMA នឹង​មាន​បញ្ចាំង​ភាព​យន្ត​មនោសញ្ចេតនា​ខ្មែរ​ខ្នាត​ធំ​ជា​សាធារណៈ​រឿង «ស្នេហ៍​ស្វ័យគុណ​បួន» ផង​ដែរ។

ដោយ​ឡែក កាដូ Big Love ($1=$250) នឹង​ផ្ដល់​ជូន​រយៈ​ពេល ១ ខែ​ពេញ​ ដែល​អាច​ឲ្យ​អតិថិជន​ទទួល​បាន​អ៊ីនធឺណិត​រហូត​ដល់ 10GB និង​អាច​ទូរសព្ទ ផ្ញើ​សារ​ឥត​កំណត់ សុពលភាព ៧ ​ថ្ងៃ ដោយ​ទាំង​អស់​នេះ​ត្រូវ​ចំណាយ​ត្រឹម $1 ប៉ុណ្ណោះ គ្រាន់​តែ​ចុច #898#100#។

កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៥ ល្ងាច ដោយ​ខ្សែ​ភាព​យន្តចាប់​បញ្ចាំង​ពី​ម៉ោង ៧ យប់​ត​ទៅ។ បន្ថែម​ពី​នេះ ក៏​មាន​ការសម្ពោធ​វីដេអូ​ថ្មី​បំ​ផុត និង​កំ​ប្លែងៗ​វគ្គ​ថ្មី Café Latte របស់​ Prahok TV។

អ្នក​អាច​ចូលរួម​កម្មវិធី Big Love POP-UP CINEMA ដោយ​សេរី និង​អាច​ឈ្នះ​រង្វាន់​ជា​ច្រើន៕

ដោយ៖ សុផាត

អត្ថបទថ្មី