Tiger Woods របួសខ្នងធ្វើទុក្ខ ត្រូវដកខ្លួនពី កម្មវិធី Genesis Open
- 2017-02-16 03:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Woods របួសខ្នងធ្វើទុក្ខ ត្រូវដកខ្លួនពី កម្មវិធី Genesis Open
ចន្លោះមិនឃើញ
Tiger Woods បានរំសាយការធ្វើសន្និសីទសារព័ត៌មានសម្រាប់ការចូលរួមប្រកួត Genesis Open ដោយពីរបួសខ្នងរើឡើងវិញ។
អតីតអ្នកវាយកូនគោលលេខ១ពិភពលោក ត្រូវធ្វើសន្និសីទសារព័ត៌មាននៅក្លឹបវាយកូនគោល Riviera Country ប៉ុន្តែរបួសចាស់បានធ្វើទុក្ខ ធ្វើឲ្យគេបង្ខំចិត្តដកខ្លួនចេញពីការប្រកួតខាងលើ ទៅតាមការណែនាំរបស់គ្រូពេទ្យ។
កីឡាករវ័យ៤០ឆ្នាំដែលមានឪពុកជាជនជាតិអាមេរិក និងម្ដាយជាជនជាតិថៃ បានវះកាត់ខ្នង២ដងអំឡុងពេល១៥ខែធ្វើឲ្យរូបគេអវត្តមានពីការប្រកួតមួយរយៈធំ ទើបត្រឡប់មកលេងវិញកាលពីខែធ្នូ៕