កុម្ម៉ង់​ទូរសព្ទ GR5 2017 Premium Version តម្លៃ 329$ បាន​កាដូ 50$

  • 2017-02-21 04:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ប្រកាស​ទទួល​កុម្ម៉ង់​ទុក​មុន​ជា​ផ្លូវការ​សម្រាប់ Smartphone កាមេរ៉ា​ភ្លោះ​ស៊េរី​ថ្មី GR5 2017 Premium Version ល្បឿន​កាន់តែ​លឿន អង្គ​ចងចាំ​កាន់​តែ​ធំ (RAM: 4 GB & ROM: 64 GB) ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ។

លោក អែម យុទ្ធូ នាយក​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​កម្ពុជា និយាយ​ថា៖ "ចាប់​ពី​ថ្ងៃ​នេះ អតិថិជន​អាច​កុម្ម៉ង់ GR5 2017 Premium Version ទុក​ជា​មុន នៅ​គ្រប់​ហាង​លក់​ទូរសព្ទ​ដែល​មាន​ផ្លាក​សញ្ញា និង​ភ្នាក់ងារ​លក់​របស់ Huawei។ សម្រាប់​ការ​កុម្ម៉ង់​នេះ អតិថិជន​នឹង​ទទួល​បាន​កាដូ រួម​មាន កាស Bluetooth (Original Huawei Bluetooth Earphone), ស្រោម​ទូរសព្ទ​បិទ​បើក (Original Huawei Smart Cover) និង​សម្បក​ទូរសព្ទ (Back Cover) ដែល​មាន​តម្លៃ​សរុប​ស្មើ ៥០ ដុល្លារ"។

GR5 2017 Premium Version មាន​រាង​ស្អាត ស្ដើង ស្រាល រចនា​ឡើង​សម្រាប់​អ្នក​និយម​បច្ចេកវិទ្យា​ថ្មីៗ។ សូម​មើល​លក្ខណៈ​សម្បត្តិ​ខាង​ក្រោម៖

  • ល្បឿន​លឿន CPU Octa-Core HiSilicon Kirin 655
  • អ៊ីនធឺណិត 4G LTE Cat6 ល្បឿន​លឿន
  • ថ្ម​ប្រើ​បាន​យូរ​ពេញ ១ ថ្ងៃ ទំហំ 3340mAh
  • អេក្រង់​ភ្លឺ​ច្បាស់​កម្រិត​ធម្មជាតិ​ទំហំ ៥,៥ អ៊ីញ
  • ស៊ីម ២
  • កាមេរ៉ា​ភ្លោះ ថតរូប​ច្បាស់​ក្នុង​ទី​ងងឹត ថត​រូប​បែប Blurred Background ឬ Depth Of Field ឬ Wide Aperture (អាច​សារ៉េ​ផ្ទៃ​ក្រោយ​ច្បាស់ ឬ​ព្រាល​បាន ទាំង​មុន ឬ​ក្រោយ​ពេល​ថត)
  • លក្ខណៈ​ពិសេស​តែ​មួយ​គត់​ដែល Smartphone ផ្សេងៗ​គ្មាន គឺ​ថត​បែប Bokeh (ជាប់​ពន្លឺ​ភ្លើង) ដោយ​មិន​សូវ​មាន noises
  • បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ Fingerprint 3.0
  • មុខងារ​ការពារ​ពន្លឺ​ដែល​ជះ​ដល់​ភ្នែក

Smartphone ស៊េរី​ថ្មី​មួយ​នេះ​មាន​តម្លៃ​ត្រឹម ៣២៩ ដុល្លារ លើ​ទីផ្សារ​កម្ពុជា ដែល​អតិថិជន​អាច​កក់​ទុក​មុនតាម៖

  • ​ហាង​លក់​ទូរសព្ទ​នានា​ដែល​មាន​ផ្លាក​សញ្ញា Huawei
  • ហាង​លក់​ទូរសព្ទ​ដែល​មាន​បុគ្គលិក Huawei
  • ផេក​ហ្វេសប៊ុក Huawei Mobile KH
  • ទូរសព្ទ 069 73 23 23 ៕

ដោយ៖ វិទូ