​​LG G6 ល្អ​គួរ​ទិញ​ប្រើ​ទេ ហេតុផល​ ​៤ នេះ​អាច​ទាក់​ចិត្ត​អ្នក​បាន​

  • 2017-02-27 08:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​បង្ហាញ​ខ្លួន​នៃ​កំពូល​ស្មាតហ្វូន​ជា​ច្រើន​របស់​ក្រុមហ៊ុន​នានា​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ពិភពលោក​ឆ្នាំ​ ​២០១៧​ ​LG​ ​ក៏​បាន​បញ្ចេញ​ម៉ូដែល​ ​G6​ ​ដែល​មាន​ការ​រចនា​ប្លែក​ ​អម​នឹង​បច្ចេកវិទ្យា​ទំនើប​ ​ជា​ពិសេស​គេ​ឃើញ​ថា​វា​មាន​ចំណុច​ពិសេស​ ​៤​ ​លើស​ពី​ស្មាតហ្វូន​ដទៃ។

មាន​អេក្រង់​ប្លែក​ខុស​ទាំង​ស្រុង​ពី​ស្មាតហ្វូន​ដែល​មាន​លើ​ទីផ្សារ

ទំហំ​អេក្រង់​ ​៥,៧​ ​អ៊ីញ,​ ​វិមាត្រ​រូប​ ​(aspect ratio)​ ​18:9​ ​ខណៈ​ស្មាតហ្វូន​ទូទៅ​មាន​វិមាត្រ​រូប​ត្រឹម​ ​16:9។​ ​ដោយ​ឡែក​ស្តង់​ដា​នេះ​អាច​ឲ្យ​អេក្រង់​ ​LG G6​ ​បង្ហាញ​រូប​ពេញ​ផ្ទាំង​មុខ​ស្មាតហ្វូន​ ​​៨០​ ​%។

អាច​ធន់​នឹង​ទឹក

LG G6​ ​ផលិត​ក្រោម​បច្ចេកវិទ្យា​ ​IP68​ ​ដែល​មាន​សមត្ថភាព​អាច​ប្រើប្រាស់​ក្នុង​ទឹក​ជម្រៅ​កន្លះ​ម៉ែត្រ​រយៈ​ពេល​ ​៣០​ ​នាទី។

កាមេរ៉ា​ ​ដ៏​ពិសេស

កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១៣​ ​មេហ្គាភិចសែល​ ​មាន​ ​Lens​ ​ចាប់​រូប​ទំហំ​ ​១២០​ ​ដឺក្រេ​ ​ផលិត​ពិសេស​សម្រាប់​អ្នក​ថត​រូប​បែប​ទូលាយ។ កាមេរ៉ា​មុខ​ក៏​អាច​ថត​ប្រភេទ​ទូទៅ​ ​(Wide angle)​ ​ជា​មួយ​កម្រិត​ចាប់​រូប​ ​៥​ ​មេហ្គាភិចសែល។ កាន់​តែ​ពិសេស​ ​LG G6​ ​អាច​ថត​វីដេអូ​ដល់​កម្រិត​ ​4K​ ​និង​អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ ​២TB (២០០០​ GB)។

ប្រើ​មុន​គេ​នូវ​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ ​Google Assistant

ក្រៅ​ពី​ស្មាតហ្វូន​ដែល​ផលិត​ផ្ទាល់​របស់​ ​Google​ ​ម៉ូដែល​ ​Pixel​ ​និង​ ​Pixel​ ​XL​ ​LG G6​ ​គឺ​មាន​ប្រើ​មុន​គេ​នូវ​បច្ចេកវិទ្យា​បញ្ជា​ដោយ​សំឡេង​ ​Google Assistant។

  • ទំហំ​អេក្រង់​ ​និង​កម្រិត​បង្ហាញ​រូប​ ​៖​ ​៥,៧​ ​អ៊ីញ​ ​២ ៨៨០x ១ ៤៤០
  • ដង់ស៊ីតេ​រូប​ ​៖​ ​៥៦៥ppi
  • កាមេរ៉ា​ ​៖​ ​ក្រោយ​ភ្លោះ​ ​១៣​ ​មេហ្គាភិចសែល​ ​មុខ​ ​៥​ ​មេហ្គាភិចសែល
  • បន្ទះ​ឈីប​ ​៖​ ​Snapdragon 821 ល្បឿន​ ​២,៣៥GHz​ ​និង​ ​GPU​ ​ប្រភេទ​ ​Adreno 530
  • RAM​ ​៖​ ​៤GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៖​ ​៣២GB​ ​អាច​បន្ថែម​ដល់​ ​២TB
  • មុខងារ​សុវត្ថិភាព​ ​៖​ ​ស្កេន​ក្រយៅ​ដៃ
  • តម្លៃ​ប្រហាក់ប្រហែល​ ​៖​ ​៦០០​ ​ដុល្លារ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម