ការពិត ១៣យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពី Bruno Mars
- 2017-02-28 07:09:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ១៣យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពី Bruno Mars
ចន្លោះមិនឃើញ
ជាតារាចម្រៀងដែលបាន និងកំពុងទទួលបានការគាំទ្រ Brono Mars បានសម្រេចគោលដៅជាច្រើនពីអាជីពជាអ្នកសិល្បៈ។ ថ្មីៗនេះបទចម្រៀងរបស់លោកដែលមានចំណងជើងថា "That's What I Like” កំពុងស្ថិតនៅលើតារាងកំពូលរបស់ Billboard ផងដែរ។ ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញ តើអ្នកបានដឹងពីរឿងរ៉ាវនៅពីក្រោយសិល្បៈរបស់តារារូបនេះទេ?
ខាងក្រោមជារឿងពិត ១៣ យ៉ាងរបស់ Bruno Mars៖ ១. លោកធំដឹងក្ដីនៅកោះ Hawai ២. ឈ្មោះក្នុងសិល្បៈរបស់លោក "Bruno" ត្រូវបានដាក់ដោយឪពុករបស់លោកដោយសារពីតូចលោកមានមាឌធំ ហើយក៏អាចរំលឹកដល់កីឡាកាសម្នាក់ដែលមានឈ្មោះ Bruno Sammartino។ រីឯ "Mars" ដោយសារតែស្រីៗនិយាយថាលោកនៅភពផ្សេង ព្រោះលោកមិនឆ្លាត មិនសង្ហារ ហើយថាលោកមកពីភពព្រះអង្គារ (Mars) ។ ៣. គ្រួសាររបស់លោកសុទ្ធសឹងជាអ្នកសិល្បៈ ដែលមានឪពុកជាវាយស្គរ និងម្ដាយជាអ្នករាំ ៤. លោកគឺជា Elvis (Former King of Rock and Roll)វ័យក្មេងមកបន្លំខ្លួន ៥. មិនត្រឹមតែជាតារាចម្រៀង លោកក៏ជាអ្នកនិពន្ធបទចម្រៀងផងដែរ ៦. Bruno ត្រូវចំណាយពេល ៣ឆ្នាំ ក្នុងការអភិវឌ្ឍន៍ខ្លួនបន្ថែមដើម្បីក្លាយជាតារា បន្ទាប់ពីជួបអ្នកគ្រប់គ្រងម្នាក់ក្នុងផលិតកម្ម Atlantic Recorsកាលពីឆ្នាំ២០០៦ ៧. លោកធ្លាប់មានបញ្ហាខាងផ្លូវច្បាប់ទាក់ទងនឹងគ្រឿងញៀន។ ៨. ការសម្ដែងរបស់លោកក្នុងកម្មវិធីជើងឯកហ្គេមប្រចាំឆ្នាំSuper Bowl លើកទី ៤៨ របស់ NFL (National Football League) ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ៩. លោកត្រូវបានអ្នកគាំទ្រប្រៀបប្រដូចទៅនឹង Elvis Presley (King of Rock and Roll) ១០. លោកមានពានរង្វាន់ Grammy ចំនួន៤៖ ក្នុងឆ្នាំ២០១១ “Best Male Pop Vocal Performance ” ឆ្នាំ២០១៤ “Best Pop Vocal Album" និងនៅឆ្នាំ២០១៦ "Record of the Year”, “Best Pop Duo/Group” ១១. លោកគឺជាតារាម្នាក់ដែលមានអាល់ប៊ុមលក់ដាច់ខ្លាំងជាងគេនៅលើពិភពលោក ១២. សមត្ថភាពផ្សេងទៀតរបស់លោកគឺអាច លេងស្គរ ១៣. Bruno Mars ក៏មានសាក់មួយចំនួនដែរលើដងខ្លួន៕
ប្រភព៖ sheknows