Panamera Sport Turismo​ ​រាងរៅប៉ុណ្ណេះ ពេញ​ចិត្ត​អត់?

  • 2017-03-03 03:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​២​ ​មិនា​ ​២០១៧​ ​ក្នុង​ពិពណ៌​រថយន្ត​ ​Geneva Motor Show​ ​ដែល​ធ្វើ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​Porsche​ ​បាន​បង្ហាញ​ ​Panamera Sport Turismo​ ​ដ៏​ពិសេស​ដែល​ជា​រថយន្ត​ ​Wagon​ ​(រថយន្ត​ទេសចរណ៍​ ​៣​ ​បាំង)​ ​ម៉ូដែល​ដំបូង​របស់​ខ្លួន។

Panamera Sport Turismo​ ​មាន​បំពាក់​បរិក្ខារ​ក្នុង​យ៉ាង​ប្រណិត​ ​ជា​ពិសេស​តាប្លូ​ដែល​បង្ហាញ​ព័ត៌មាន​ជាក់លាក់​ពី​ស្ថានភាព​រថយន្ត​ ​និង​មាន​បច្ចេកវិទ្យា​ទំនើប​ដូច​ជា​ ​ប្រព័ន្ធ​កំណត់​ល្បឿន​បើកបរ​ស្វ័យប្រវត្តិ​ ​មុខងារ​ជំនួញ​កង់​មិន​ឲ្យ​ក្រឡាច់​ ​និង​អាច​កំណត់​សម្ពាធ​ខ្យល់​ក្នុង​បូម​សម្រាប់​សម្រួល​ការ​បើកបរ​គ្រប់​កាលៈទេសៈ។

បែង​ចែក​ជា​ច្រើន​ជម្រើស​ម៉ាស៊ីន​ ​Panamera Sport Turismo​ ​មាន​ដូច​ជា​ ​៖​

  • Panamera 4 Sport Turismo​ ​ម៉ាស៊ីន​ ​៦​ ​ភ្លោះ​ ​កម្លាំង​ ​៣៣០​ ​សេះ
  • Panamera 4 Sport Turismo​ ​E-Hybrid​ ​ម៉ាស៊ីន​ ​៦​ ​ភ្លោះ​ ​កម្លាំង​ ​៤៤០​ ​សេះ
  • Panamera 4S Sport Turismo​ ​ម៉ាស៊ីន​ ​៦​ ​ភ្លោះ​ ​កម្លាំង​ ​៤៦២​ ​សេះ
  • Panamera 4 Sport Turismo Turbo​ ​ម៉ាស៊ីន​ ​៨​ ​ភ្លោះ​ ​កម្លាំង​ ​៥៥០​ ​សេះ

អាច​បង្កើន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៥​ ​វិនាទី​សម្រាប់​ម៉ូដែល​ម៉ាស៊ីន​ ​៦​ ​និង​មាន​តម្លៃ​ចាប់​ពី​ ​៩៦ ២០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)​ ​និង​ ​៣,៤​ ​វិនាទី​សម្រាប់​ម៉ូដែល​ម៉ាស៊ីន​ ​៨​ ​តម្លៃ​ ​១៥៤ ០០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ