អ្នក​វាយ​តេន្នីស​លេខ​១​ពិភពលោក Murray ផ្ដួល​ Pouille ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ Dubai

  • 2017-03-04 06:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andy Murray បាន​ផ្ដួល​គូប្រជែង​មក​ពី​បារាំង Lucas Pouille ក្នុង​លទ្ធផល​ ៧-៤ និង​ ៦-១ ដើម្បី​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Dubai Championships ជា​លើក​ទី​២។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​នេះ​ អ្នក​វាយ​តេន្នីស​សញ្ជាតិ​ស្កុតឡែន​នឹង​ត្រូវ​ប៉ះ Fernando Verdasco ដែល​យក​ឈ្នះ Robin Haase ៧-៦ (៧-៥) ៥-៧ និង ៦-១។ Murray បច្ចុប្បន្ន​កាន់​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក ធ្លាប់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​៧​ដង​ ក្នុង​ការ​ប្រកួត​៨​កម្ម​​វិធី​ចុងក្រោយ ហើយ​ពាន​នៅ Dubai នេះ​គឺ​ជា​ការ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទី​១៤ ក្នុង​ការ​លេង​១៦កម្មវិធី​របស់​គេ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី