ផលិត​ករ​ខ្មែរ​ និង​បរទេស​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា​នៅ​សាល​មហា​ស្រព​ចតុ​មុខ​

  • 2017-03-05 04:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​ម្សិល​មិញ​នេះ​ផលិត​ករ​ខ្មែរ​ និង​បរទេស​ជា​ច្រើន​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​សាល​មហា​ស្រព​ចតុ​មុខ​ក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្មែរ​​រឿង​ និង​បរទេស​រយៈ​ពេល​៦​ថ្ងៃ​។ កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មហា​ស្រព​ភាព​យន្ត​អន្ត​រ​ជាតិ​ (CIFF) ជា​លើក​ទី៧​។

អ្នក​ស្រី​ គឹម សោភា ជា​ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​ទូ​ទៅ​នៅ​មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​បាន​មាន​ប្រ​សាសន៍​ថា​ ផលិត​ករ​ដែល​មក​ចូល​រួម​មាន​ប្រទេស​ អាមេរិក​ អូស្ត្រាលី​ សាធារណរដ្ឋឆេក ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​ប្រទេស​ដែល​ជា​សមាជិក​អា​ស៊ាន​លើក​លែង​តែ​ប្រទេស​ភូមា​មួយ​ទេ​ដែល​មិន​បាន​មក​ចូល​រួម​។ "កា​ជួប​ជុំ​ផលិត​ករ​ប​បរទេស​ និង​ខ្មែរ នេះ​គឺ​ជា​ឱកាស​មួយ​​ដែល​ពិភព​លោក​ខាង​ក្រៅ​គេ​សម្លឹង​មក​មើល​គុណ​ភាព​​កុន​របស់​យើង​ អញ្ចឹង​ហើយ​មាន​មហា​ស្រព​ភាគ​ច្រើន​នៅ​ក្រៅ​ប្រទេស​គេ​មក​ជ្រើស​រើស​ភាព​យន្ត​របស់​គាត់(ផលិត​ករ​ខ្មែរ​)​​ទៅ​បញ្ចាំង​នៅ​មហា​ស្រព​ក្រៅ​ប្រទេស​"។

កម្ម​វិធី​សម្ពោធ​បើក​ឲ្យ​ដាក់​បញ្ចាំង​ភាព​យន្ត​១​៣៨​រឿង​ មក​ពី​៣៥​ប្រទេស​​ មាន​ការ​ចូល​រួម​ជា​គណៈអធិបតី​ដោយ​លោកស្រី​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​ និង​មន្រ្តី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ផ្សេង​ទៀត​។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​បង្ហាញ​វត្ត​ពី​តារា​សម្ដែង​ជើង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​រូប​ផង​ដែរ​។ ភាព​យន្ត​២​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​យក​មក​ដាក់​បញ្ចាំង​ក្នុង​កម្ម​វិធី​នេះ​មាន​២​រឿង​ គឺ​រឿង "ចាក​ចេញ​" និង​ រឿង "សំឡេង​ចុង​ក្រោយ"។

បន្ទាប់​ពី​ដាក់​បញ្ចាំង​រឿង​ទាំង​ពីរ​ខាង​លើ​នេះ​ មហា​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​ (CIFF) នឹង​បើក​ទូលាយ​ បញ្ចាំង​រឿង​ឲ្យ​គ្រប់​១៣៨​ រឿង​ទាំង​ខ្នាត​ខ្លី​ និង​វែង​ ចាប់​ពី​ថ្ងៃ​ទី​៤​ ខែ​មីនា​ ដល់​ថ្ងៃ​ទី៩ ខែ​ មីនា ឆ្នាំ២០១៧ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ៗ​ទាំង​៨​ នៅ​រាជ​ធានី​ភ្នំ​ពេញ​៕​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម