Andy Murray ឈ្នះពាន Dubai ជាលើកដំបូងក្នុងអាជីព
- 2017-03-06 03:36:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Andy Murray ឈ្នះពាន Dubai ជាលើកដំបូងក្នុងអាជីព
ចន្លោះមិនឃើញ
កំពូលកីឡាករវាយកូនបាល់របស់ចក្រភពអង់គ្លេស Andy Murray បានឈ្នះពាន Dubai Duty Free Tennis Championships ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយឈ្នះលើកីឡាករអេស្ប៉ាញ Fernando Verdasco នៅវគ្គផ្ដាច់ព្រ័ត្រ ត្រឹម២សិត កាលចុងសប្ដាហ៍កន្លងទៅ។
កីឡាករលំដាប់លេខ១ លើពិភពលោក Murray បានយកឈ្នះលើ Verdasco ដោយលទ្ធផល ៦-៣ និង ៦-២ ហើយអាចលើកពានជាលើកដំបូង សម្រាប់ឆ្នាំ២០១៧បានសម្រេច។
ពានរង្វាន់ Dubai Duty Free Tennis Championships បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ និងធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម រៀងរាល់ឆ្នាំ។ ប៉ុន្តែ Murray ទើបឈ្នះពាននេះលើកដំបូងនៅឆ្នាំ២០១៧នេះទេ ខណៈដែលពីមុន ធ្លាប់ធ្វើបានល្អបំផុត ត្រឹមឡើងដល់វគ្គផ្ដាច់ព្រ័ត្រម្ដង កាលឆ្នាំ២០១២ តែបានត្រឹមជើងឯករង ក្រោយចាញ់ Roger Federer៕