សមត្ថកិច្ចចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១ ខែកញ្ញា នៅរាធានី-ខេត្តចំនួនប្រាំ

  • 2026-09-01 01:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ចចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហើយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល និងស្វាយរៀង ដែលការអនុវត្តនេះធ្វើឡើងដោយមានការផាកពិន័យ។

(រូបភាព៖​ស្នងការនគរបាលរាជធានីភ្នំពេញ)

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងស្នងការដ្ឋាននគរបាលជាតិ និងធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី៣១ ខែសីហា ថារាធានី-ខេត្តទាំងប្រាំនេះនឹងត្រូវចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការពិន័យ ហើយការទូទាត់ប្រាក់ពិន័យត្រូវធ្វើឡើងតាមធនាគារកាណាឌីយ៉ា។

បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អ្នកល្មើសច្បាប់ចរាចរណ៍អាចបង់ប្រាក់ពិន័យនៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ាទូទាំង២៥រាជធានី-ខេត្ត ដោយពុំចាំបាច់ទៅបង់ផ្ទាល់នៅកន្លែងសមត្ថកិច្ចក៏បាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើទៅសម្តេចនាយករដ្ឋមន្ត្រី សុំអនុវត្តច្បាប់ចរាចរណ៍លើរាធានី-ខេត្តទាំងប្រាំ។

បើតាមសំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា គោលបំណងសំខាន់នៃការរឹងបណ្ដឹងច្បាប់គឺផ្តោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមមាន ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្ដុប ការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរលើសល្បឿនកំណត់ ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេស។

ដោយ៖ តារា

អត្ថបទថ្មី