ក្រុមតន្ត្រីដ្រាកា៖ ការរស់ឡើងវិញនៃក្រុម Rock'N'Roll ល្បីរបស់ខ្មែរ ត្រៀមចាក់បញ្ចាំង នៅកោះពេជ្រស្អែកនេះ
- 2017-03-06 12:18:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតន្ត្រីដ្រាកា៖ ការរស់ឡើងវិញនៃក្រុម Rock'N'Roll ល្បីរបស់ខ្មែរ ត្រៀមចាក់បញ្ចាំង នៅកោះពេជ្រស្អែកនេះ
ចន្លោះមិនឃើញ
ក្រោយពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៧ បានផ្ដើមសម្ពោធកាលពីថ្ងៃសៅរ៍កន្លងទៅនោះ គឺនៅថ្ងៃស្អែកនេះ នឹងត្រៀមបង្ហាញអំពីក្រុមតន្ត្រី ដ្រាកា នៅកោះពេជ្រ។
តើអ្វីទៅជាក្រុមតន្ត្រីដ្រាកា?
នៅក្នុងទសវត្សឆ្នាំ ៦០ និង៧០ យុវជនក្មេងៗចាប់កាន់ហ្គីតា អេឡិចត្រិក និងសិក្សាចង្វាក់ភ្លេងរបស់បស្ចិមប្រទេស។ ក្រុម ដ្រាកា ធ្លាប់ជាក្រុមលេខ ១នៅកម្ពុជា ហើយបទចម្រៀងពួកគេស្ថិតនៅកំពូលក្នុងតារាងក្រុមតន្ត្រីជាតិនៅទីក្រុងភ្នំពេញ នាទសវត្សទី ៦០ និង ដើមឆ្នាំ ៧០។
ដ្រាកា លេងភ្លេងយកឥទ្ធិពលតាមភ្លេងរ៉ក់ បស្ចិមប្រទេស ដូចជា កាឡូស សាន់តាណា ដែលនាំទៅរកការវិវត្តន៍វប្បធម៌មកលើឆាកតន្ត្រីកម្ពុជា អំឡុងយុគសម័យមាស។ ក្រុមដ្រាកាបានឆ្លងកាត់របបខ្មែរក្រហម ហើយបន្តបង្ហាញឲ្យឃើញថា តន្ត្រីរ៉ក់ និងវប្បធម៌ខ្មែរសម័យឆ្នំា ៦០-៧០ គឺពិតជាមានអ្វីម្យ៉ាងពិសេស។ សមិទ្ធិករភាពយន្ត ចន ពីរូហ៊្សី (កុំស្មានខ្ញុំភ្លេ ច) បានបង្ហាញការរស់ឡើងវិញ នៃតន្ត្រីរ៉ក់ខ្មែរ ៖ «តន្ត្រី គឺជាវត្ថុមួយដែលអនុញ្ញាតប្រជាជនកម្ពុជាវិលទៅកាន់សម័យកាលដែលជីវិត ពួកគេមិនមែនមានតែសង្គ្រាម និង អំពើប្រល័យពូជសាសន៍»។
គួរបញ្ជាក់ថា មហោស្រព ភាពយន្តអន្តរជាតិកម្ពុជាលើកទី ៧ ឆ្នាំ ២០១៧ បានចាប់ផ្ដើមហើយកាលពីថ្ងៃសៅរ៍ ទី ៤ មីនា កន្លងទៅនេះ ដោយមហោស្រពភាពយន្តអន្តរជាតិឆ្នាំនេះ ត្រៀមចាក់បញ្ចាំងខ្សែភាពយន្តសរុបចំនួន ១៣៨ ចំណងជើង ហើយត្រៀមចាក់បញ្ចាំងចំនួន ៩កន្លែងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៩ មីនា។ ដូច្នេះ នៅថ្ងៃទី ០៧ ខែមីនា ស្អែកនេះ នឹងចាក់បញ្ចាំងនៅកោះពេជ្រ៕