សាន រ័ត្នបញ្ញាសក្តិ​ ចេញ​MVបទ​ថ្មី​មិន​ផ្ទុះ​​ក៏​មិន​ថ្វី សំខាន់​បាន​រួម​ចំណែក​លើក​ស្ទួយ​បទ​ខ្មែរ(មានវីដេអូ)

  • 2017-03-20 01:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​ទើប​ចេញ​ MV កាល​ពី​ម្សិល​មិញ​របស់​តារា​ចម្រៀង សាន រ័ត្ន​បញ្ញា​សក្តិ​ មាន​ចំណង​ជើង​ថា​ "បង​ដាច់​យ៉ៃ​អូន​ដាច់​ចិត្ត" បន្ទាប់​ពី​ចេញ​ Audio ឆ្នាំ​មុន។

ក្នុង​នោះ​តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា​ទោះ​បទ​លោក​ចេញ​ទៅ​មិន​ល្បី​ ក៏​លោក​សប្បាយ​ចិត្ត​។​​ "បទ​មិន​ល្បី​មិន​ផ្ទុះ​មិន​ថ្វី​ទេ សំខាន់​ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​បងប្អូន​យុវវ័យ​ភាគ​ច្រើន​ធ្វើ​បទ​ចម្រៀង​​និង​គាំទ្រ​បទ​ចម្រៀង​និពន្ធ​ថ្មី​ច្រើន យ៉ាង​ណា​ក៏​សប្បាយ​ចិត្ត​ព្រោះ​បាន​​ចូល​រួម​ចំណែក​លើក​ស្ទួយ​​បទ​ចម្រៀង​ខ្មែរ​និពន្ធ​ថ្មី"។ បញ្ញាសក្តិ​ ថ្លែង។

កន្លង​មក​តារា​ចម្រៀង​ សាន រ័ត្ន​បញ្ញាសក្តិ​ ធ្លាប់​បាន​អះអាង​ថា ដរាប​ណា​នៅ​មាន​ជីវិត​លោក​នៅ​តែ​ធ្វើ​បទ​ Original ដល់​ដង្ហើម​ចុង​ក្រោយ។ ទោះ​បី​មិន​សូវ​មាន​អ្នក​គាំ​ទ្រ​ ដូច​តារា​ចម្រៀង​ក្មេងៗ​ស្រករ​ក្រោយ​ក៏​ពិត​មែន​ តែ​ម្ចាស់​បទ​ "ជីវិត​មិន​ឆា​ចោល" ​ថា​នៅតែ​តស៊ូ​កុំ​ឲ្យ​បរទេស​មើល​ងាយ​ថា​ ខ្មែរ​តែង​តែ​ចម្លង​ពី​គេ។

តោះ​ស្តាប់​បទ​ថ្មី​ដែល​ទើប​ចេញ​ MV "បង​ដាច់​យ៉ៃ​អូន​ដាច់​ចិត្ត" កាល​ពី​ម្សិល​មិញ៖

បទ​​លើកទង់ស ចេញ​ឆ្នាំ​មុន​៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី