ខាត់ សុឃីម ចេញ​ប្រតិកម្ម​ធ្ងន់ៗ លើ​ករណី​​ឪពុក​ Maddox (វីដេអូ)

  • 2017-03-20 09:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ព័ត៌មាន​បុរស​ម្នាក់​ដែល​អះ​អាង​ខ្លួន​ថា​ជា​ឪពុក​របស់​ Maddox​ នា​ពេល​ម្សិល​មិញ​នេះ តារា​ចម្រៀង ខាត់ សុឃីម​ បាន​ចេញ​ប្រតិកម្ម​ភ្លាម ខ្លាំងៗ​ទៅ​លើ​រឿង​នេះ​តែ​ម្តង​។

ជាង​មួយ​ម៉ោង​មុន​នេះ តារា​ពហុ​ជំនាញ​រូប​នេះ​បាន​បង្ហោះ​វីដេអូ Live មួយ​រួម​នឹង​សារ​មួយ​ថា៖ "លើស ​បន្តិច​ហើយ​ តែ​ខឹង​ពេក ឈប់​បាន​ឈប់​ទៅ​ពូ" ។ សារជាមួយនឹង​វីដេអូ​ ប្រមាណ​ជាង​ ២០ នាទី​នេះ​គឺ​ចង់​សំដៅ​ទៅ​បុរស​ម្នាក់​ឈ្មោះ​ Mounh Sarath ដែល​អះ​អាង​ថា​ជា​ឪពុក​ Madodx ស្របច្បាប់​និង​ចោទ​ថា Angelina Jolie ជា​អ្នក​បន្លំ​ឯក​សារ​យក​សិទ្ធ​ចិញ្ចឹម​កូន​។

​ស្ដាប់​ការ​ប្រតិកម្ម​របស់​ ខាត់ សុឃីម​ ជុំ​វិញ​រឿង​រ៉ាវ​ខាង​លើ៖

អត្ថបទ៖ សុខណា