ក្តៅៗ! Apple ចេញ iPhone 7 RED ពណ៌​ក្រហម​ផ្លូវការ​ហើយ!

  • 2017-03-21 14:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស iPhone 7 ពណ៌​ក្រហម​ផ្លូវការ ដោយ​បាន​បង្ហាញ​រូបរាង ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​លើ​វិបសាយ​ផ្ទាល់​ខ្លួន។

"ដោយ​សារ​យើង​បាន​ចាប់​ផ្តើម​សហការ​ជាមួយ RED អតិថិជន​របស់​យើង​បាន​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីករាលដាល​នៃ​ជំងឺ​អេដស៍​តាម​រយៈ​ការ​ទិញ​ផលិតផល​របស់​យើង"។ លោកTim Cook នាយក​ក្រុមហ៊ុន Apple ថ្លែង។

iPhone 7 RED នេះ ផលិត​ឡើង​ដើម្បី​រំលឹក​ខួប ១០ ឆ្នាំ នៃ​កិច្ចសហការ​គ្នា​រវាង Apple និង​អង្គារ​សប្បុរសធម៌​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ RED។

iPhone 7/7 Plus RED ផលិត​ជា​ពិសេស មាន​ទំហំ 128GB និង 256GB នឹង​ដាក់​លក់​ចាប់​ពី ៧៤៩ ដុល្លារ នៅ​លើ​វិបសាយ Apple.com៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ផាន់និត

អត្ថបទថ្មី