Man City ​ទិញ​បាន​អ្នកចាំទី​ថ្មី​តម្លៃ​៣០​លាន​ផោន ​ដើម្បី​ជំនួស​ Bravo ​ហើយ

  • 2017-03-23 03:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មេឃ​ខៀវ​ Manchester City ​បាន​ព្រមព្រៀង​ទិញ​យក​អ្នកចាំទី​ Ederson Moraes ​ពី​ក្លឹប​ Benfica ​ក្នុង​តម្លៃ​ប្រហែល​៣០​លាន​ផោន​​ ​ដើម្បី​ជំនួស​តំណែង​ Claudio Bravo ​នៅ​រដូវ​កាល​ក្រោយ។ ​​នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​​ព័រទុយហ្គាល់។

កីឡាករ​ប្រេស៊ីល ​វ័យ​២៣​ឆ្នាំ Moraes ​ជា​អ្នកចាំទី​ដៃ​ទី​១ ដ៏​ឆ្នើម​ក្រុម​​ Benfica ​រដូវ​កាល​នេះ​ ដែល​ជួយ​ឲ្យ​​ក្រុម​របស់​គេ ​កំពុង​ឈរ​លើ​កំពូល​តារាង​លីគ​​កំពូល​ព័រទុយហ្គាល់​ Primeira Liga ​បច្ចុប្បន្ន។ ​ចំណែក​ឯ​ Bravo ​របស់​ Man City ​បាន​​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ទេ​ ​​និង​​ត្រូវ​អ្នកចាត់ការ​ Pep Guardiola ​​ដក​ចេញ​ពី​ជម្រើស​ដំបូង ​ដោយ​ដាក់​ Willy Caballero ​ឲ្យ​លេង​ដៃ​ទី​១ បណ្ដោះ​អាសន្ន។

បើ​តាម​សារព័ត៌មាន​ The Record ​​​បាន​ឲ្យ​ដឹង​ថា ​​​ក្លឹប​ Benfica និង​ Man City ​បាន​ព្រមព្រៀង​​តម្លៃ​គ្នា​ហើយ​ នូវ​តម្លៃ​ជិត​៣០​លាន​ផោន ដូច្នេះ​​ Moraes ​នឹង​ចាក​ចេញ​ពី​កីឡដ្ឋាន​ Estadio da Luz ទៅ​កីឡដ្ឋាន​ Etihad ​ក្រោយ​ចប់​រដូវ​កាល​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី