សាក​បាន ជប់​រូបថត​ស្អាត​ដូច​វេទមន្ត​ជាមួយ​កម្មវិធី Plugin Portraiture

  • 2017-03-26 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃមុន Sabay បាន​បង្ហាញ​ពី​ការ​ប្រៀបធៀប​រូបថត​មុន​និង​ក្រោយ​កែ​ដោយ​ប្រើ Plugin Portraiture លទ្ធផល​ឃើញ​ថា​ក្រោយ​កែ​រួច​រូបថត​ផ្ទៃ​មុខ​មាន​សភាព​ម៉ត់​ស្អាត​ដូច​វេទមន្ត។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ប្រិយមិត្ត​អ្នកអាន​ពី​របៀប​ប្រើប្រាស់ Plugin មួយ​នេះ​តាម​ការ​ណែនាំ​ដូចខាងក្រោម។

ចំណាំ៖ Plugin Portraiture នេះ​អាច​ប្រើ​បាន​តែ​នៅ​លើ Adobe Photoshop 32-bit តែ​ប៉ុណ្ណោះ។ប្រិយមិត្ត​ទាញ​យក​កម្មវិធី Portraiture តាម​តំណ​ភ្ជាប់​មួយ​នេះ

អ្នក​ត្រូវ​ចំលង Plugin Portraiture ទៅ​ដាក់​នៅ C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins\Filters

បើក File រូបថត​ដែល​អ្នក​ចង់​កែ

ចូល​ទៅ​កាន់ Filter => Imagenomic => Portraiture

ចុច​ប៊ូតុង OK បើ​ចេញ​ដូច​រូបខាងក្រោម

អ្នក​អាច​ចុច OK ឬ​ក៏​ចង់​កែកុន​បន្ថែម​ទៀត​បាន​នៅ Settings

ខាងក្រោម​ជា​លទ្ធផល​ដែល​ទទួលបាន

រៀបរៀង​ដោយ៖ ពិចិត្រ

អត្ថបទថ្មី