របៀប​រក្សាទុក​ឯកសា​រ​ជា​ប្រភេទ icon

  • 2017-03-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដជា​ធ្លាប់​បាន​អាន​ទិច​និក​មួយ​ចំ​នួន​ពី​ការ​ប្រើប្រាស់ Adobe Photoshop ដែល Sabay បាន​បង្ហាញ​ពីមុន​មក​។​

ថ្ងៃ​នេះ​យើង​នឹង​លើកយក​ពី​របៀប​រក្សាទុក​ឯកសា​រ​ជា​ប្រភេទ icon វិញ​ម្តង​ដែល​អ្នក​អាច​យក​វា​ប្រើ​លើ desktop icons និង favicons វេបសាយ​។​ ទំហំឯ​កសារ​ជា​ប្រភេទ icon ដែល​គេ​ច្រើន​ប្រើ​មាន 16x16, 32x32 ឬ 64x64​។​

​- ទាញ​យក​កម្មវិធី​ជំនួយ​តាម​តំ​ណ​ភ្ជាប់​មួយ​នេះ File Formats​

  • ​អ្នក​អាច​ទាញ​យក​តាម​ប្រភេទ Adobe Photoshop របស់​អ្នក 32-bit ឬ 64-bit​

  • ​ប្រសិនបើ​អ្នក​កំពុង​បើក Adobe Photoshop សូម​បិទ​សិន​

  • ​ទាញ​យក​ឯកសារ​ដែល​បាន​ទាញ​យក (​ព​ន្លា​វា​នៅ​ក្នុង​វីន​ដូ​) និង ចំលង​វា​ទៅ​ដាក់​ក្នុង​ទីតាំង C:\Program Files\Adobe\Adobe Photoshop CS6 (64 Bit)\Required\Plug-Ins\File Formats​

​ ​បើក​កម្មវិធី Adobe Photoshop​ បង្កើត​ឬ​បើក​ឯកសារ​មួយ​ដែល​មាន​ទំហំ​ត្រឹមត្រូវ 16x16, 32x32 ឬ 64x64 និង​ជ្រើស​ឯកសារ​រក្សា​ទុកជា .ico​។

​ ​សូម​ព្យាយាម​សាកល្បង​ទាំងអស់​គ្នា បើ​មាន​ចម្ងល់​អ្នក​អាច Comment សាកសួរ​បាន​ ​ ​រៀបរៀង​ដោយ​៖ ពិ​ចិត្រ​ ​

រៀប​រៀង​ដោយ៖ ពិចិត្រ

អត្ថបទថ្មី