ដូង ម៉ាណា បង្ហើប​រឿង​ចូល​ថត​កុន​សាជាថ្មី(វីដេអូ)

  • 2017-04-07 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែ​រៀប​ការ​រួច តារា​សម្ដែង​មាន​ងារ​ជា​តារា​​ស្រី​សប្បុរសធម៌ អ្នកនាង ដូង ម៉ាណា បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ ខ្លួន​នឹង​​វិល​ចូល​អាជីព​ជា​តារា​​សម្ដែង​ម្ដង​​ទៀត បន្ទាប់​ពី​បោះ​បង់​ចោល​អាជីព​មួយ​នេះ​ច្រើន​ឆ្នាំ​មក។

អាជីព​តារា​សម្ដែង​ដែល​ដូង ម៉ាណា គ្រោង​ប្រឡូក​នោះ គឺ​អ្នក​នាង និង​ត្រូវ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ឲ្យ​ផលិតករ​ល្បី​ឈ្មោះ​មួយ។ ទាំង​​ចំណង​ជើង​រឿង ខ្លឹមសារ ក៏​ដូច​ជា អ្នក​ដឹក​នាំ​សម្ដែង ដួង ម៉ាណា ស្នើសុំ​លាក់​​សិន ព្រោះ​វា​ជា​ការសម្ងាត់​របស់​ក្រុមហ៊ុន។ ជា​មួយ​គ្នា​នោះ​ដែរ ដួង ម៉ាណា ​បាន​​បង្ហើប​​ចំណុច​មួយ​នៃ​រឿង​នោះ គឺ​ជា​រឿង​បែប​បូរាណ ដោយ​ក្នុង​នោះ តារា​សម្ដែង​សុទ្ធតែ​ជា​តារា​​ជើង​ចាស់ ល្បី​ៗ​ចូល​រួម​ស្ដែង។

កាល​ពី​៦ឆ្នាំ​មុខ ដួង ម៉ាណា ធ្លាប់​បាន​សម្ដែង​ភាពយន្ត​​ម្ដង​មក​ហើយ គឺ​រឿង "កំលោះ​ឡឺកឺ" ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិលេខ៥ ដែល​រឿង​មួយ​នោះ គឺ​ជា​រឿង ដំបូង​របស់​នាង​ក្នុង​អាជីព​ជា​តារា​សម្ដែង។ ជា​មួយ​ការ ហក់​ចូល​វិស័យ​ភាពយន្ត​ជា​ថ្មី​នេះ ពិធី​ការិនី របស់​ស្ថានីយ​ទូរទស្សន៍​អប្សរារូប​នេះ សង្ឃឹម​ថា នឹង​ជួយ​លើក​ប្រជាប្រិយភាព​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត​ជាក់​​ជា​មិន​ខាន។

សូម​ស្ដាប់​វីដេអូ របស់ ដូង ម៉ាណា ជុំវិញ​ការ​វិល​មក រក​អាជីព​សម្ដែង​ម្ដង​ទៀត​ទាំង​​អស់​គ្នា៕

អត្ថបទ៖ ស៊ុនហួត