PEP ថា BRAVO នៅតែជាអ្នកចាំទីល្អបំផុតក្នុងលោក
- 2017-04-10 03:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PEP ថា BRAVO នៅតែជាអ្នកចាំទីល្អបំផុតក្នុងលោក
ចន្លោះមិនឃើញ
Pep Guardiola ចាត់ទុក Claudio Bravo ជាអ្នកចាំទីល្អបំផុតម្នាក់ក្នុងពិភពលោក ហើយសក្ដិសមបំផុតសម្រាប់ប្រព័ន្ធលេងរបស់លោក។
អ្នកចាំទីសញ្ជាតិឈីលីហាក់មានទម្រង់លេងខុសប្លែកពីកាលលេងនៅ La Liga ជាមួយ Barcelona ចាប់តាំងពីផ្ទេរមកកាន់កីឡដ្ឋាន Etihad ចូលរួមជាមួយអ្នកចាត់ការទូទៅចាស់នៅ Manchester City។ យ៉ាងណាក៏ដោយក្រោយចូលលេងជាជម្រើសដំបូងពេលប៉ះ Hull កាលពីថ្ងៃសៅរ៍ Pep នៅតែចាត់ទុក Bravo ជាកីឡាករល្អបំផុតមួយរូប។
“Bravo គឺជាអ្នកចាំទីល្អបំផុតក្នុងលោក ស្ថិតនៅកម្រិតជាមួយ Ter Stegen និង Neuer។ ខ្ញុំសម្រេចចិត្តដាក់គាត់ឲ្យលេងជាជម្រើសដំបូងវិញ។ អ្នកចាំទីដៃទីពីរ Caballero ក៏ធ្វើបានល្អពេលហ្វឹកហាត់។ រវាងអ្នកទាំងពីរខ្ញុំនឹងពិចារណាមួយប្រកួតម្ដងៗថាគួរដាក់នរណាឲ្យលេង "។ បុរសសញ្ជាតិអេស្ប៉ាញលើកឡើងដូច្នេះ៕