CS 110 ស៊េរី ០១៧ បើ​ប្រាប់​តម្លៃ​មាន​អ្នក​ហួស​ចិត្ត

  • 2017-04-11 02:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CS 110 គ្រាន់​តែ​ឃើញ​រូបរាង​ហើយ​បង្ហើប​​តម្លៃ​អាច​មាន​អ្នក​ហួស​ចិត្ត។ ហួស​ចិត្ត​ដោយសារ​ម៉ូតូ​ដ៏​ថ្មី​សន្លាង​ ២០១៧ តម្លៃ​មិន​ដល់ ៧០០ ដុល្លារ​ ផង ដែល​តម្លៃ​នេះ​បើ​ធៀប​ម៉ូតូ​កូន​ទា​អាច​ខ្ពស់​ជាង​បន្តិច​ប៉ុណ្ណោះ។

បើ​និយាយ​ពី​ម៉ូតូ​ដែល​មាន​តម្លៃ​ខ្ទង់ ៦០០ ទៅ ៧០០ ដុល្លារ គេគិត​ដល់​​ពពួក​អាសង់​ការ៉េ ឬ​ Citi Plus ដែល​គេ​និយម​យក​ទៅ​រត់​ឌុប​​និង​អូស​​​រម៉ក​កង់​បី ជាពិសេស​ម៉ូតូ​កូន​ទា​ដែល​មាន​ទីផ្សារ​ខ្លាំង​​ពី​ក្មេងៗ​សិស្ស​សាលា។

តាម​ប្រភព​ពី​ហាង​នាំ​ចូល​ប្រាប់​ថា CS 110 នាំ​មក​លក់​ដើម្បី​ប្រជែង​ម៉ូតូ​កូន​ទា​មួយ​ទឹក ដែល​មាន​ពេញនិយម​ពី​​ក្មេងៗសិស្ស​សាលា។ CS 110 មាន​លក្ខណៈ​ពិសេស​ត្រង់​ការ​រចនា​រូបរាង​របស់​វា​តូច​ស្រាល​ងាយស្រួល​សម្រាប់​សិស្ស​សាលា​ជិះ​ធ្វើ​ដំណើរ ជាពិសេស​តម្លៃ​របស់​វា​ធូរ​ថ្លៃ​បើ​ធៀប​ម៉ូតូ​កូន​ទា​ដែល​មាន​តម្លៃ ៥០០ ទៅ ៦០០ ដុល្លារ។

លក្ខណៈ​បច្ចេកទេស​របស់ CS 110៖

  • ម៉ាស៊ីន៖ 110 សេសេ
  • ប្រព័ន្ធ​សាំង៖ បេនសាំង
  • ប្រព័ន្ធ​ហ្រ្វាំង​មុខ៖ ថាស
  • ប្រព័ន្ធ​ហ្រ្វាំង​ក្រោយ៖ ស្បែក
  • ទម្ងន់៖ ៩៨ គីឡូក្រាម
  • កម្រិត​ស៊ីសាំង៖ ៤៣ គីឡូម៉ែត្រ/លីត្រ
  • ប្រវែង​ម៉ូតូ​សរុប៖ ១ ៨៨០ ម.ម
  • ប្រវែង​ទទឹង​ម៉ូតូ៖ ៧០០ ម.ម
  • កម្ពស់​ម៉ូតូ៖ ១ ១០០ ម.ម.
  • ប្រវែង​កម្ពស់​ពី​ដី៖​ ១៨០ ម.ម

បើ​តាម​ហាង​នាំ​ចូល Benelli Keeway ប្រាប់​ថា ម៉ូតូ​នេះ​មិន​ទាន់​មាន​លក់​ទេ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​កុម្ម៉ង់​ទិញ​ទុក​មុន​បាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី