ងាយៗ! របៀប​ថត​រូប​ជាមួយ Osja AR ភ្ជាប់​​ជាមួយអក្សរ "អង្គរសង្ក្រាន្ត​"(វីដេអូ)

  • 2017-04-13 02:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​បាន​ដឹង​រួច​ហើយ ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​​ឆ្នាំ​ ២០១៧ នេះ​ក្រុម​ការងារ Sabay Osja រួម​ជាមួយវិបសាយ Sabay ​រួម​និង​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយដែល​អាច​ឲ្យ​អ្នក​ទាំង​អស់​គ្នា អាច​ថត​រូប​ជាមួយ​បច្ចេកវិទ្យា AR និង​មាន​ភ្ជាប់​​ជាមួយអក្សរ "អង្គរសង្ក្រាន្ត​" ដ៏​ស្រស់​ស្អាត។

តោះ! សាកល្បង​អនុវត្ត​ទាំងអស់​គ្នា!

១/ ដំបូង​ចូល​ទៅ​កាន់ App Store ឬ Play Store រួច​ដោនឡូត​យក​កម្មវិធី Angkor Sankranta app ឬ​ស្វែង​រក​ពាក្យ​គន្លឹះ Sabay Osja ហើយ​អូស​ចុះ​ក្រោម​រហូត​ដល់​ឃើញពាក្យ​ថា Angkor Sankranta ហើយ​ធ្វើការ​ដោនឡូត​។

២/ បន្ទាប់​ពី​ដោនឡូត​ចប់​ហើយ អ្នក​ទាំង​អស់​គ្នា​អាច​ចូល​មើល​ព័ត៌មាន​ទូទៅ​របស់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ ឬ​ក៏​ថត​រូប​ជាមួយ​បច្ចេកវិទ្យា Osja AR ដោយ​ចុច​នៅខាងលើ​ផ្នែក​ខាង​ស្ដាំ មាន​រូប​គជសីហ៍(រូប​មាន់​) និង​អក្សរ "អង្គរសង្ក្រាន្ត​" ហើយ​ចុចថត​ជា​ការ​ស្រេច។

ចុច​ដោនឡូត​នៅ​ទីនេះ App Store | Play Store

ទស្សនាវីដេអូ​ណែនាំ​ខាង​ក្រោម​នេះ

អត្ថបទ៖ រក្សា