ឆាយ វីរៈយុទ្ធ​នាំ​នារី​ប្លែក​មុខ​ឡើង​ឆាក​ ​Ganzberg យប់​មិញ​បង្កើត​ការ​សង្ស័យ​

  • 2017-04-16 05:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរ​ ឆាយ វីរៈយុទ្ធ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ឆាក​តន្ត្រី​ក៏​ដូច​ជា​តាម​កញ្ចក់​ទូរទស្សន៍​មាន​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​នៅ​ពេល​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​រូប​នេះ​នាំ​ស្ត្រី​ប្លែក​មុខ​ម្នាក់​ឡើង​ច្រៀង​​ឆ្លង​ឆ្លើយ​គ្នា​ក្នុង​ការ​ប្រគំ​តន្ត្រី GANZBERG​ UBER​ CONCERT នៅ​តំបន់​បាខែង​ចាស់​ក្នុង​ខេត្ត​សៀមរាប។

សូម​ទស្សនាការ​ច្រៀងរវាង ឆាយ វីរៈយុទ្ធ និង ឆាយ​សុវណ្ណារី

រាត្រី​ទី​២​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត ​GANZBERG​ ​បាន​រៀប​ចំ​ដ៏​អស្ចារ្យ​​នៅ​តំបន់​បាខែង​ចាស់​ដែល​លេច​មុខ​​​​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ឡើង​សម្តែង​ទាំង​ការ​ច្រៀង​ទោល​ និង​ឆ្លង​ឆ្លើយ​ដូច​ជា ខេមរៈ​ សិរីមន្ត​ចាប់​ដៃ​គូ​នឹង​កញ្ញា​ សុខ ពិសី​ និង​លោម ឆាយ វីរៈយុទ្ធ​ចាប់​ដៃ​គូ​នឹង​កញ្ញា​ អ៊ីវ៉ា​ជា​ដើម។ ប៉ុន្តែ​កាល​ពី​​យប់​មិញ​នេះ​​ស្ត្រី​ប្លែក​មុខ​ម្នាក់​បាន​ច្រៀង​បទ«​អង្កុញ​កើយ​៣»​ជា​មួយ​លោក​ ឆាយ វីរៈយុទ្ធ​ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ និង​សង្ស័យ​យ៉ាង​ខ្លាំង​។ បញ្ហា​សង្ស័យ​គឺ​ថា​ ក្នុង​ការ​ច្រៀង​នេះ​ ពិធីករ​ ពិធីការិនី​មិន​បាន​ប្រកាស​ឈ្មោះ​ ឬ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​តារា​ចម្រៀង​ស្រី​ម្នាក់​នេះ​មុន​ឡើយ។ តើ​ស្ត្រី​ម្នាក់​ជា​នរណា​? ឬ​មួយ​ជា​គូ​ដណ្តឹង​របស់​លោក ឆាយ វីរៈយុទ្ធ​ ដែល​ទើប​​ភ្ជាប់​ពាក្យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ បន្ទាប់​ពី​ច្រៀង​ចប់​ ពិធីករ​ ពិធីការិនី​បាន​សួរ​បញ្ជាក់​ថា តើ​ស្ត្រី​ម្នាក់​នេះ​ជា​នរណា? លោក​ ឆាយ វីរៈយុទ្ធ​បាន​ប្រាប់​ថា «ជា​ប្អូន​ស្រី»។

យប់​មិញ​​នេះ​ដែរ​ Sabay បាន​ជួប​លោក​ ឡាយ សុខចម្រើន ​អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​របស់​សាន់ដេ​ដែល​ទទួល​បន្ទុក​ការ​រៀប​ចំ​ឆាក​តន្ត្រី GANZBERG​ UBER​ CONCERT បាន​ប្រាប់​ថា ស្ត្រី​ម្នាក់​នោះ​ពិត​ជា​ប្អូន​ស្រី​របស់​លោក​ ឆាយ វីរៈយុទ្ធ​ មែន​គឺ​ឈ្មោះ​ ឆាយ សុវណ្ណារី។ ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​រូប​នេះ​បាន​ទទួល​ស្គាល់​ថា ឆាយ សុវណ្ណារី​ ពិត​ជា​មាន​មុខ​មាត់​ដូច​គូ​ដណ្តឹង​របស់​ ឆាយ វីរៈយុទ្ធ​មែន។

ល្ងាច​នេះ អ្នក​ដែល​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី Ganzberg មុន​គេ​ពោល​គឺ​ចាប់​​​ពី​ម៉ោង​៦​ដល់​៨យប់ នឹង​ទទួល​បាន​ស្រាបៀរ​ម្នាក់​១​កំប៉ុង​ដោយ​ឥត​គិត​ថ្លៃ។ ទោះ​ជា​ច្រើន​យ៉ាង​ណា ក៏​ដោយ​ក៏​ទទួល​បាន​គ្រប់​គ្នា៕

ឆាយ វីរៈយុទ្ធ និង ឆាយ សុវណ្ណារី

អត្ថបទ៖ ជាន ចាន់រ៉ា