ជិត​១០​ម៉ឺន​នាក់​ មិនបានទៅលេងខេត្ត តែសប្បាយម៉ាអស់ដៃនៅ​ សង្ក្រាន្ត​វត្ត​ភ្នំ​

  • 2017-04-18 02:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ ដែល​បាន​​​​ប្រារព្ធ​​ឡើង​​ដើម្បី​អបអរ​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​​ ​ បាន​ទទួល​ប្រជាពលរដ្ឋ​​​ច្រើន​កុះ​ករ​ជិត​១០​ម៉ឺន​នាក់​ ទៅ​កម្សាន្ត​សប្បាយ​រីក​រាយ​​​ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ​​នៅ​រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​នៃ​​​​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ នេះ​បើ​​តាម​​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​សាលា​​រាជធានី​។

កម្មវិធី​ខាង​លើ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ សម្រាប់​សាធារណជន​ចូល​រួម​កម្សាន្ត​ទាំង​អស់​គ្នា ជា​ពិសេស​យុវជន​​​នៅ​ភ្នំពេញ និង​អ្នក​មិន​បាន​ទៅ​​ស្រុក​កំណើត​ និង​អ្នក​​នៅ​តាម​បណ្ដា​ខេត្ត​ ដែល​ឡើង​មក​លេង​នៅ​រាជ​ធានី​ភ្នំពេញ​។

ក្នុង​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ​ទាំង​បី​ថ្ងៃ​ ប្រជាពលរដ្ឋ​​​ទាំង​ចាស់​ ទាំង​ក្មេង​បាន​ចូល​រួម​ ដោយ​មាន​ទឹក​មុខ​រីក​រាយ តាម​រយៈ​កម្មវិធី​កម្សាន្ត​​ជា​ច្រើន​របស់ ព្រឹត្តិការណ៍​ខាង​លើ​។ ទស្សនា​ទិដ្ឋភាព​ នៃ​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ ​ខាង​ក្រោម​នេះ៖ ​​​​

​​​​​​

អត្ថបទ៖ មាន រតនា

រូបភាព៖ ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​សាលា​​រាជធានី

អត្ថបទពេញនិយម