​ចំនួន​​ទេសចរមក​​លេង​​អង្គរ​សង្ក្រាន្ត​​​​​ឆ្នាំ​នេះ​ មាន​ជាង​១លាន​៦​សែន​នាក់​ក្នុង​រយៈ​ពេល​៤ថ្ងៃ​​​

  • 2017-04-18 03:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​​​​ក្រសួង​​ទេសចរណ៍​​នៃ​ប្រទេស​កម្ពុជា​បាន​​បង្ហាញ​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ដែល​បាន​មក​ចូលរួម​លេង​កម្សាន្ត​​​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ ឆ្នាំ​២០១៧​​នេះ​ មាន​ចំនួន​​សរុប​ប្រមាណ​ ១.៦៣១.៨០០នាក់​គិត​ត្រឹម​​​រយះ​ពេល​ ៤ថ្ងៃ​ប៉ុណ្ណោះ​ គឺ​ថ្ងៃ​ទី​ ១៣-១៤ -១៥-១៦​ ខែ​មេសា​។​​

​ចំនួន​នេះ​គឺ​មាន​ការ​កើន​ឡើង​ ២២,៧៣℅​ បើ​ប្រៀប​ធៀប​រយះ​ពេល​ ៤ ថ្ងៃ​ដូច​គ្នា ​ក្នុង​ឆ្នាំ២០១៦​ ដែល​មាន​ប្រមាណ​១.៣២៩.៥០០នាក់​។​ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​ ១.៦០០.០០០នាក់ ​កើន​​ឡើង​ ២៣,០៧% ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦​​មាន​ត្រឹម​​ ១.៣០០.០០០នាក់​។​ ចំណែក​ឯ​ភ្ញៀវ​អន្តរជាតិ​វិញ​មាន​ប្រមាណ​ ៣១.៨០០ ​កើន​ឡើង​ ៧,៨០% ​ផង​ដែរ​។​

​ចំពោះ​​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​​រយៈពេល​ ៤​ថ្ងៃ​វិញ​ ​គឺ​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​​​​២៦៤៩៩ ​នាក់​ ដោយ​ទទួល​បាន​ចំណូល​សរុប​ ​១.២២៤ ៨៨៥ ​ដុល្លារ​ដែល​​កើន​ឡើង​ ១០៤,៦៤%​។​

​មិន​តែ​ប៉ុណ្ណោះ​ ​សម្រាប់​ចំណាយ​របស់​ភ្ញៀវ​ជាតិ​ និង ​អន្តរជាតិ​ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ឆ្នាំ​នេះ​គឺ​មាន​ប្រមាណ​ ៩៥ លាន​ដុល្លារ​សហរដ្ឋ​​អាមេរិក​។​​​ ​​គិត​ជា​មធ្យម​ក្នុង​រយះ​ពេល​កម្សាន្ត​ អង្គរ​សង្ក្រាន្ត​នេះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​ចាយ​ប្រមាណ​ ៥០ ​ដុល្លារ​ក្នុង​ម្នាក់​ រី​ឯ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ចាយ​ ​ប្រមាណ​៥០០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។

អត្ថបទ៖​ ចន្ថា

ប្រភព៖​ ក្រសួង​ទេសចរណ៍​