គ្រាន់តែ​ថតរូប​បង្ហោះ​លើបណ្ដាញ​សង្គម អាច​ផ្ដិត​រូបបាន​ភ្លាម​តាមរយៈ​កម្មវិធី Social Wall Asia

  • 2017-04-18 09:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំង​អស់​គ្រាន់​តែ​ថតរូប​ខ្លួន​ឯង​ហើយ​បង្ហោះ​នៅ​លើបណ្ដាញ​សង្គម រួច​ទៅ​កាន់​ស្ដង់​កុងទីន័រ​ Smart នៅ​មុខ​អង្គរ​នោះ ក្រុម​ការងារ​ Smart នឹង​ស្វែង​រក​រូប​ថត​របស់​លោក អ្នក ឃើញ​ភ្លាម ហើយ​ផ្ដិត​ឲ្យ​ភ្លែត។

កញ្ញា គង់ សុខហ៊ាង អ្នក​គ្រប់គ្រង​ផ្នែក​ការ​អភិវឌ្ឈន៍​អាជីវកម្ម​ Social Wall Asia ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ឲ្យ​ Smart បាន​និយាយ​ថា អតិថិជន​ជាច្រើន​បាន​មក​ស្ដង់​នេះ រួច​ឃើញ​រូប​របស់​ពួកគេ បន្ទាប់​មក​ពួក​យើង​បាន​ពន្យល់ នឹង​បាន​ផ្ដិត​រូប​ឲ្យ​ពួកគេ​ភ្លាមៗ។

កញ្ញា កញ្ញា គង់ សុខហ៊ាង

លក្ខខណ្ឌ​នៃ​ការ​ផ្ដិត​រូប​បាន គឺ​ប្រិយមិត្ត​គ្រាន់​តែ​ថតរូប​តាម​ទូរសព្ទ​រួច​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន វាយ​ពាក្យ Smart Axiata និង ពាក្យ #phumsmart រួច​ជាស្រេច រួច​ចុច​បង្ហោះ​រូប​នោះ គម្រោង​ Social Wall Asia នឹង​អាច​ទាញ​ Data បាន​នៅ​ឯ​ភូមិស្មាត ​មិន​ខាន។ ដូច្នេះ ក្រុម​ការងារ​នឹង​ជួយ​ផ្ដិត​រូបភាព​ឲ្យ​ភ្លាម ដោយ​មិន​គិត​ថ្លៃ។

កញ្ញា សុខហ៊ាង បាន​បញ្ជាក់​ទៀត​ថា កម្មវិធី​នេះ អាច​ទាញ​ Data បាន​ដោយ​ប្រិយមិត្ត​ទាំង​អស់​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម ៣ គឺ Facebook, Twitter និង Instagram។

គិត​ត្រឹម​រយៈពេល ៣ថ្ងៃ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​អង្គរ​វត្ត គឺ​មាន​អតិថិជន​បាន​មក​ផ្ដិត​រូបភាព​យ៉ាង​តិច​ ៣ ពាន់​នាក់ ខណៈ​កម្មវិធី​ថ្មី​​នេះ មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា។

ស្ដាប់​ការពន្យល់​លម្អិត​ពី​កញ្ញា គង់ សុខហ៊ាង តាមរយៈវីដេអូ​ខាង​ក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា