Tiger Woods វះកាត់​ខ្នង​ម្ដងទៀត​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​កន្លះ​ឆ្នាំ​​

  • 2017-04-21 00:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiger Woods បាន​វះកាត់​ខ្នង​សារ​ជា​ថ្មី​​ដើម្បី​ព្យាបាល​អាការៈ​ឈឺ​ខ្នង​ និង​ជើង​ អាច​ឲ្យ​រូប​គេ​អវត្តមាន​ពី​ការ​ប្រកួត​វាយ​កូន​គោល​ប្រមាណ​៦​ខែ។

Tiger Woods

នេះ​គឺ​ជា​ការ​វះកាត់​ខ្នង​លើក​ទី​៣​ហើយ​របស់​អតីត​កីឡាករ​លេខ​១​ពិភពលោក ក្នុង​អំឡុង​ពេល​ត្រឹម​១៩​ខែ​ប៉ុណ្ណោះ។ Woods ទើប​តែ​ត្រឡប់​មក​វាយកូនគោល​វិញ​កាល​ពី​ចុង​ឆ្នាំ​២០១៦ ក្រោយ​សម្រាក​ព្យាបាល​របួស​​ខ្នង​១៥​ខែ។

អ្នក​វាយ​កូន​គោល​វ័យ​៤១​ឆ្នាំ​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​កម្មវិធី Dubai Desert កាលពី​ពេល​កន្លង​ទៅ​ដោយ​សារ​របួស​ចាស់​រើ​ឡើង​ ហើយ​មិន​អាច​ចូលរួម​កម្មវិធី Masters នៅ​ខែ​នេះ​ដែល​រូប​គេ​ធ្លាប់​ជា​ជើង​ឯក​៤​សម័យ​កាល​ពី​អតីតកាល៕

Tiger woods ជើង​ឯកកម្មវិធី Masters ៤សម័យកាល

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី