Nadal ឈ្នះ Monte Carlo ជា​ពាន​ទី​៧០​ក្នុង​អាជីព​

  • 2017-04-24 09:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​ចាស់ Rafael Nadal បាន​លើក​​ពាន​ Monte Carlo Masters សារ​ជា​ថ្មី​ក្រោយ​ឈ្នះ​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ម្សិលមិញ។

Rafael Nadal

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​ផ្ដួល​មិត្ត​រួម​ជាតិ​ Albert Ramos-Vinolas ងាយ​ៗ​ក្នុង​លទ្ធផល​ ៦-១ និង ៦-៣ ដើម្បី​លើក​ពាន​កម្មវិធី​ខាង​លើ​ជា​លើក​ទី​១០​ និង​ជា​ពាន​ទី​៧០​ ក្នុង​អាជីព​របស់​គេ។

យ៉ាងណា​ក៏ដោយ​​ Monte Carlo Masters គឺ​ជា​ពាន​ដំបូង​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​នេះ​ បន្ទាប់​ពី​អ្នក​វាយ​កូន​បាល់​វ័យ ៣០​ឆ្នាំ​ បាន​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​៣លើក​មក​ហើយ​តាំង​ពី​ដើម​ឆ្នាំ​មក ​ក្នុង​នោះ​២​លើក​ក្រោម​ថ្វី​ដៃ​គូ​ប្រជែង​ចាស់ Roger Federer៕

Albert Ramos-Vinolas

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី